CDC អនុម័តគម្រោងរោងចក្រផលិតសម្ភារសំណង់ ២ កន្លែងតម្លៃជាង ១១លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនចំនួន២ បោះទុនសរុបជាង១១ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងគម្រោងសំណង់ ២កន្លែង នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។

គម្រោងសាងសង់ទី១ គឺរោងចក្រកែច្នៃដែក និងផលិតបំពង់បឺតខ្យល់ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន CAMBODIAN NEW JUIHUAN TRADING CO., LTD ក្នុងទឹកប្រាក់ប្រមាណ ៥.២លានដុល្លារអាមេរិក។

ដោយឡែក គម្រោងសាងសង់ទី២ គឺរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ គម្រោងនេះវិនិយោគដោយក្រុមហ៊ុន PINNACLE HOME COLLECTION CO., LTD ក្រោមទុនប្រមាណ ៦.៩លានដុល្លារអាមេរិក ។

គម្រោងទាំងពីរនេះ នឹងបង្កើតការងារសរុបចំនួន៣៣០ កន្លែងជូនប្រជាពលរដ្ឋក្នុងតំបន់។

គួរបញ្ជាក់ដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្មីៗនេះ ក៏ទើបបានសម្រចអនុម័តឱ្យក្រុមហ៊ុន Blissful Capital Co., Ltd បង្កើតគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ប្រើទុនប្រមាណ ៩.៥លានដុល្លារអាមេរិក តាមបណ្តោយផ្លូវជាតិលេខ២ ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]