ហ្វីលីពីនហាមឃាត់កម្មករធ្វើដំណើរទៅកាន់ប្រទេសកាតា

រដ្ឋាភិបាលហ្វីលីពីបានធ្វើការហាមឃាត់កម្មករចំពោះការធ្វើដំណើរទៅកាន់ប្រទេសកាតា បន្ទាប់ពីរដ្ឋជាប់ឈូងសមុទ្រជិតខាងនៃប្រទេសរបស់ខ្លួនចំនួនបួនបានបិទច្រកចេញចូលក្នុងការតវ៉ាពីបទចោទប្រកាន់ថាជាប់ទាក់ទងនឹងការផ្តល់ជំនួយដល់ក្រុមភេវរករកាលពីដើមខែមិថុនាកន្លងមកនេះ។ ពលករជនជាតិហ្វីលីពីនប្រមាណជាង ១៤០.០០០ នាក់បានតាំងទីលំនៅក្នុងប្រទសកាតា ដោយក្នុងនោះកម្មករជាច្រើននាក់កំពុងធ្វើការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ទីលានកីឡា FIFA World Cup សម្រាប់ឆ្នាំ២០២២។ រដ្ឋាភិបាលហ្វីលីពីនបានដាក់បម្រាមហាមឃាត់នេះដើម្បីទប់ស្កាត់ភាពភ័យខ្លាចចំពោះសុវត្ថិភាព និងសុខមាលភាពប្រជាជនរបស់ខ្លួន។ យ៉ាងណាមិញ ប្រទេសកាតាគ្មានការផលិតអាហារខ្លួនឯងឡើយ ហើយមានការភ័យព្រួយដែលថាការបិទច្រកចេញចូលនេះអាចបណ្តាលឲ្យខ្វះស្បៀងអហារ និងមានភាពចលាចល។ លោក Silvestre Bello បានប្រាប់នៅក្នុងសន្និសីទសារពត៌មានមួយនៅក្នុងទីក្រុងម៉ានីលថា៖ “ប្រសិនបើមានរឿងអ្វីមួយកើតឡើងនោះ ពលករដែបម្រើការងារក្នុងប្រទេស (Quata) នឹងក្លាយជាជនរងគ្រោះមុនគេ”។

អាន​បន្ថែម

កិច្ចសន្យាសាងសង់អគារ Banda របស់ម៉ាឡេស៊ីត្រូវបានលុបចោល

គម្រោងអភិវឌ្ឍអចលនទ្រព្យធំជាងគេបង្អស់របស់ប្រទេសម៉ាឡេស៊ី ប្រឈមនឹងការរុះរើ ក្រោយពីរដ្ឋាភិបាលម៉ាឡេស៊ីលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ចិន-ម៉ាឡេស៊ី កាលពីខែមិថុនា បន្ទាប់ពីក្រុមហ៊ុនមួយនេះបរាជ័យក្នុងការទូទាត់សាច់ប្រាក់លើគម្រោងអភិវឌ្ឍន៍របស់ខ្លួន។

អាន​បន្ថែម

គម្រោងសាង់សង់ជាច្រើននៅវៀតណាមិនបានបញ្ចប់ការសាងសង់

បើទោះបីជាទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាមកំពុងមានសន្ទុះរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ខណៈដែលភាគខាងជើងនៃប្រទេសវៀតណាមនៅតែបន្តផលលំបាកក្នុងការអភិវឌ្ឍទីផ្សារអចលនទ្រព្យដោយសារគម្រោងមួយចំនួនធំទុកចោលដោយមិនបានបញ្ចប់ការសងសង់នោះទេ។

អាន​បន្ថែម

ទីផ្សារអចលនទ្រព្យថៃចាប់ផ្តើមស្ទុះងើបឡើងវិញ

ទីផ្សារខុនដូរបស់ប្រទេសថៃបានស្ទុះងើបឡើងវិញបន្តិចក្នុងត្រីមាសទី១ ឆ្នាំ២០១៧ នេះ ដោយសារតែតម្រូវការកើនឡើង ខណៈគម្រោងថ្មីៗជាច្រើនបានថយចុះ។

អាន​បន្ថែម

អត្រាជួលបន្ទប់ស្នាក់នៅ នៅមីយ៉ាន់ម៉ាស្ទុះងើបខ្លាំង

ដោយវិស័យជួលបន្ទប់ស្នាក់ន នៅក្នុងទីក្រុងយាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា មានអត្រាកំណើនយ៉ាងរស់រវើក ធ្វើឲ្យទីផ្សារមួយនេះនៅទីក្រុងយ៉ាងហ្គនបានងើបស្ទុះឡើង ហើយអ្នកជំនាញអចលនទ្រព្យជឿថា និន្នាការនេះអាចនឹងក្លាយជាកាតាលីករនៃការវិនិយោដ៏សំខាន់ក្នុងការអភិវឌ្ឍអគារលំនៅឋាន និងគម្រោងសាងសង់ថ្មីៗជាច្រើនទៀត។

អាន​បន្ថែម

តម្លៃលំនៅឋាននៅហុងកុងកើនឡើងខ្ពស់ជាប្រវតិ្តសាស្រ្ត

តម្លៃលំនៅឋាននៅទីក្រុងហុងកុងនាពេលបច្ចុប្បន្នបានកើនឡើងដល់ ៧៥,៩ភាគរយ ពោលគឺខ្ពស់ជាងកាលពី២០ឆ្នាំមុន នៅពេលដែលទីក្រុងមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងដោយសាធារណៈរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមការសិក្សាស្រាវជា្រវរបស់ក្រុមហ៊ុន JLL ស្តីពីទិដ្ឋភាពទីផ្សារតម្លៃដី និងលំនៅដ្ឋានស្នាក់នៅ។

អាន​បន្ថែម

ចិនសន្យាផ្តល់មូលនិធិ ១២២ប៊ីលានដុល្លារ សម្រាប់គម្រោងផ្លូវសូត្រ

លោកប្រធានាធិបតីចិន ស៊ីជិនភីង (Xi Jinping) បានសន្យាផ្តល់មូនិធិបន្ថែម ១២២ ប៊ីលានដុល្លារអាមេរិកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ (One Belt, One Road)។ សេចក្តីប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីផ្លូវសូត្រដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនកាលពីអំឡុងខែមីនា ដោយមានការចូលរួមពីសំណាក់មេដឹកនាំកំពូលនៅលើពិភពលោក។ ទន្ទឹមនឹងនេះ ភាគីចិនក៏បានរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកល្បឿនលឿន ស្ពាន ផ្លូវ ថ្នល់ សួនឧស្សាហកម្ម កំពង់ផែ បណ្ពាញនៃការបូមយកប្រេង និងបណ្តាញអគ្គិសនី ដែលបច្ចុប្ប ន្នហេដ្ឋារចនាសម្ព័ន្ធទាំងនោះបាននឹងកំពុងសាងសង់ឆ្លងកាត់ផ្លូវសូត្រ ដោយតភ្ជាប់ពីប្រទេសម៉ុងហ្គូលីទៅកាន់ប្រទេសម៉ាឡេស៊ី ពីប្រទេសថៃទៅកាន់ប្រទេសប៉ាហ្គីស្ថាន និងភ្ជាប់ទៅកាន់ប្រទេសឡាវ។& បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះរួមមានកម្ពុជា ជាប្រទេសសំខាន់មួយក្នុងការទទួលជំនួយមូលនិធិឧបត្ថម្ភសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្រោមកិច្ចផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយ ហើយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ បើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចិនបាសន្យាថានឹងនាំចូលផលិតផលក្នុងតម្លៃប្រមាណជាង ២ ទ្រីលានដុល្លារអាមេរិក ពីបណ្តាប្រទេសចូលរួមតភ្ជាប់ខ្សែក្រវាត់មួយផ្លូវមួយ។

អាន​បន្ថែម

ការក្លែងបន្លំឯកសារតេស្តបេតុងនាំឲ្យមានការចាប់ខ្លួន២១នាក់

មនុស្ស២១នាក់ត្រូវបានចាប់ខ្លូននៅក្នុងទីក្រុងហុងកុង ចំពោះការព្រឹត្តិអំពើពុករលួយ បន្ទាប់ពីមានការដាក់ពាក្យស្នើសុំពីបទចោទប្រកាន់ ក្នុងការធ្វើតេស្តកម្លាំងបេតុងក្លែងបន្លំលើស្ពានប្រវែង ៣០គីឡូម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ដើម្បីតភ្ជាប់ពីទីក្រុងហុងកុង ទៅកាន់ទីក្រុងស៊ូហៃ (Zhuhai) និងទីក្រុងម៉ាកាវ ប្រទេសចិន។ គម្រោងសាងសង់ដែលមានប្រវែងសុរប ៥៥គីឡូម៉ែត្រ ដែលរួមមានស្ពានប្រវែង២៩.៧ គីឡូម៉ែត្រ កោះសប្បនិម្មិត និងផ្លូវទឹកក្រោមដីជម្រៅជាង ៦គីឡូម៉ែត្រ ដែលជាកន្លែងដឹកជញ្ជូនទំនិញដ៏មមាញឹកជាងគេបំផុតនៅលើពិភពលោក។ Pearl Rvier Estuary ជាផ្លូវតភ្ជាប់ដំបូងបំផុតនៅលើសកលោក ដែលអាចប្រមូលផ្តុំមនុស្សជាង២២លាននាក់កក្នុងតំបន់តែមួយនៃមជ្ឈមណ្ឌលសេដ្ឋកិច្ច។ ការចាប់ខ្លួននេះបានធ្វើឡើងមួយសប្តាហ៍ក្រោយពីមានការធ្វើតេស្តដោយក្រុមហ៊ុនហុងកុងអភិវឌ្ឍន៍ និងវិស្វកម្មស៊ីវិល (Hong’s Civil Engineering and Development Department [CEDD]) ដែលរកឃើញថាជាការក្លែងបន្លំតេស្តបេតុងដោយក្រុមពលករជំនាញ និងក្រុមបច្ចេកទេសតាំងពីខែមេសា ឆ្នាំ២០១៥ មកម្ល៉េះ។ គួររំឮកដែរថា គម្រោងសាងសង់ស្ពាននេះត្រូវបានចំណាយអស់ ១៧ ប៊ីលានដុល្លារអាមេរិក មិនតែប៉ុណ្ណោះគម្រោងសាងសង់ស្ពានដ៏ធំមហិមានេះក៏ធា្លប់បានពន្យារពេលច្រើនដង ការប្រើប្រាស់ថវិការហួសប្រមាណ និងមានការស្លាប់បាត់បង់ជីវិតកម្មករចំនួន ១០ នាក់ផងដែរ៕

អាន​បន្ថែម

ថៃស្វែងរកដៃគូវិនិយោគអាកាសយាន្តដ្ឋាន

ប្រទេសថៃកំពុងស្វែងរកដៃគូក្រុមហ៊ុនឯកជន ដើម្បីធ្វើការវិនិយោគលើការពង្រីកអាកាសយាន្តដ្ឋានឲ្យបាន ២៨តំបន់ និងអភិវឌ្ឍតំបន់អាកាសយាន្តដ្ឋានមួយថ្មីបន្ថែមទៀត ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយក្នុងតំបន់អាស៊ីអាគេ្នយ៍។ នាយកដ្ឋានអាកាសចរណ៍ថៃបានបង្កើតផែនការសម្រាប់ទីតាំងនីមួយៗដែលមានទំហំផ្ទៃដី ៨០០ហិកតា ហើយផែនការនេះនឹងត្រូវចេញផ្សាយនៅចុងខែកក្កដា ឆ្នាំ២០១៧។ ថវិកាវិស័យសារធារណៈសម្រាប់ការជួសជុល ដែលត្រូវបានដាក់ចេញក្នុងឆ្នាំ២០១៨ មានតែ១៩៥លានដុល្លារអាមេរិកតែប៉ុណ្ណោះហើយថវិកាដែលកំណត់នេះត្រូវបានផ្តល់អទិភាពលើការកែលំអតំបន់អាកាសយាន្តដ្ឋានចំនួនបីដូចជាខេត្ត Krabi ក្រុង Nakhon Si Thammarat និងក្រុង Khon Kaen តំបន់អាកាស យាន្តដ្ឋានទាំងបីនេះចំាបាច់ត្រូវពង្រីកកន្លែងចំណតរបស់ដំណើរឲ្យធំជាងមុន ផ្លូវរត់ថ្មី ព្រមទាំងកន្លែងចំណតរថយន្តផងដែរ។ ដោយឡែសម្រាប់អាកាសយាន្តដ្ឋាន ដែលស្ថិតនៅក្នុងខេត្ត ឬក្រុងតូចៗ នឹងទុកឱកាសក្រុមហ៊ុនឯកជនជាអ្នកធ្វើការវិនិយោគ។ គួរជម្រាបថា ថៃនឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ធំមួយជាដៃគូរប្រកួតប្រជែងជាមួយប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី៕

អាន​បន្ថែម

គម្រោងសាងសង់ដ៏ធំមួយរបស់ចិននៅតែជាចំណោទបញ្ហា

គម្រោងសាងស់ដ៏ធំមួយរបស់ប្រទេសចិននៅក្នុងប្រទេសមីយ៉ាន់ម៉ានៅតែចោទជាបញ្ហាចម្រូងចម្រាស់នៅឡើយ ដោយសារតែគម្រោងសាងសង់នេះមានផលប៉ះដល់បរិស្ថាន។ គម្រោងអភិវឌ្ឍន៍តំនបន់សេដ្ឋកិច្ចពិសេស Kayuk Pyu មានតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគពាយ័ព្យនៃខេត្ត Rakhine ប្រទេសមីយ៉ាន់ម៉ា ដែលមានបណ្តាញបំពង់បូមប្រេង ៧៧០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ភាគនិរតីនៃប្រទេសចិន ដែលជាផ្នែកនៃកិច្ចផ្តូចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ (One Belt, One Road)។ តំបន់សេដ្ឋកិច្ចនេះគ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង ១៧ គីឡូម៉ែត្រការ៉េ ហើយក្នុងនោះកំពង់ផែសមុទ្រជ្រៅមានតម្លៃ ៧.៣ប៊ីលានដុល្លារអាមេរិក និងសួនឧស្សាហកម្មមានតម្លៃ ២.៣ប៊ីលានដុល្លារអាមេរិក ហើយតំបន់សេដ្ឋកិច្ចមួយនេះ នឹងគ្រោងទាក់ទាញវិស័យឧស្សាហកម្ម ដូចជាវិស័យវាយនភ័ណ្ឌ និងការចម្រាញ់ប្រេង។ យ៉ាងណាមិញ ប្រជាជននៅក្នុងស្រុក ជាពិសេសអ្នកនេសាទ ដែលបច្ចុប្បន្នត្រូវបានរារំាងពីការនេសាទនៅជិតបណ្តាញបំពង់បង្ហូរប្រេង។ មិនតែប៉ុណ្ណោះ ក៏មានការប្រឆាំងតវ៉ានឹងការខ្វះខាតនៃការពិគ្រោះយោបល់ ការរៀបចំផែនការខ្វះតម្លាភាព និងភាពភ័យខ្លាចចំពោះការបំផ្លិចបំផ្លាញបរិស្ថាន៕

អាន​បន្ថែម