អគារ Manila បន្តការសាងសង់ បន្ទាប់ពីក្តីសម្រេចរបស់តុលាការ

ការសាងសង់អគារខុនដូដ៏ចម្រូងចម្រាស់មួយដែស្ថិតនៅខាងក្រោយវិមានឯករាជ្យជាតិ Matyr នៃទីក្រុងម៉ានីលប្រទេសហ្វីលីពីន អាចចាប់ផ្តើមបន្តការសាងសង់ឡើងវិញ បន្ទាប់ពីក្តីសម្រេចរបស់តុលាការកំពូល។ គម្រោងសាងសង់អគារខុនដូ Torre de Manila កម្ពស់ ៤៩ជាន់ ត្រូវបានគេស្គាល់ថាជាអគារដែលឈរបាំងនៅខាងក្រោយវិមានឯករាជជាតិ (National photobom) ហើយអគារខុនដូនេះត្រូវបានផ្អាកក្នុងការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នំា២០១៥ ដោយសារតែការបំពានច្បាប់សាងសង់។ តុលាការកំពូលបានយល់ព្រមសេចក្តីសម្រេចនោះដោយឆ្លងកាត់ការបោះឆ្នោតក្នុងការយល់ព្រម នៃចំណោមមនុស្ស៩ នាក់ ដោយមាន៦ ជាអ្នកគាំទ្រឲ្យបន្តការអភិវឌ្ឍន៍នៃអគារខុននេះ ដោយក្រុមហ៊ុន DCMI Homes។ ក្រុមហ៊ុនអភិវឌ្ឍ DCMI គ្រប់គ្រងដោយលោក David Consunji ជាអ្នកជំនួញអចលនទ្រព្យវ័យ ៩៥ឆ្នាំ ហើយលោកក៏ជាអ្នកមានជាងគេបំផុតឈរលេខរៀងទី៦ នៅក្នុងប្រទេសហ្វីលីពីន ដែលមានទ្រព្យសម្បត្តិសរុប ៣.៦ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុនអភិវឌ្ឍអគារខុនដូនេះ បាននិយាយថាខ្លួននឹងផ្តល់ការប្រឹក្សាដល់អ្នកតាំងលំនៅដ្ឋាននាពេលអនាគត និងអតិថិជនរបស់ខ្លួនឲ្យពិនិត្យមើលលើការសាងសង់បច្ចេកវិទ្យាបែបទាន់សម័យ៕

អាន​បន្ថែម

Atkins នឹងអភិវឌ្ឍអគារភ្លោះកម្ពស់កប់ពពកនៅវៀតណាម

Atkins ជាក្រុមហ៊ុនផ្តល់សេវាកម្មរចនាប្លង់ស្ថាបត្យកម្ម គ្រប់គ្រងគម្រោង និងប្រឹក្សាយោបល់ ដែលមានមូលដ្ឋានការិយាល័យស្ថិតនៅចក្រភពអង់គ្លេស ទទួលបានការចុះកុងត្រាពីក្រុមហ៊ុនអភិវឌ្ឍ Empire Group

អាន​បន្ថែម

ពីស្ពានអាកាសគ្មានសោភ័ណភាព ក្លាយជាស្ពានអាកាសអមដោយសួនធម្មជាតិ

គម្រោងសាងសង់ស្ពានអាកាសផ្លូវកាត់មួយក្នុងទីក្រុងសេអូលប្រទេសកូរ៉េខាងត្បូងដែលបានសាងសង់ឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលគ្មានសោភ័ណទាក់ទាញ ឥឡូវនេះត្រូវបានកែច្នៃជាស្ពានអាកាស អមដោយសួនរុក្ខជាតិ សម្រាប់ការដើរលំហែកាយរបស់ប្រជាជន

អាន​បន្ថែម

រដ្ឋាភិបាលថៃបញ្ជាឲ្យចាប់ផ្តើមសាងសង់ផ្លូវដែក

ការស្ថាបនាផ្លូវដែករបស់ប្រទេសថៃ ក្រោមការផ្តល់មូលនិធិជំនួយដោយរដ្ឋាភិបាលចិន នឹងត្រូវបានប្រកាសឲ្យចាប់ផ្តើមសាងសង់ដោយប្រមុខដឹកនាំកងយោធានៃប្រទេសថៃ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) នឹងយកមាត្រា ៤៤ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលជាការបញ្ជាបន្ទាន់ ដើម្បីអាចឲ្យរូបលោកមានអំណាចក្នុងការជម្រុញការអនុវត្តន៍គោលការណ៍នៃការសាងសង់នេះ។ ការសាងសង់ផ្លូវដែកនេះនៃដំណាក់កាលទី១ មានប្រវែង ៨៧៣ គីឡូម៉ែត្រ ហើយបច្ចុប្បន្នត្រូវបានគេការរាយការណ៍ ថានឹងចាប់ផ្តើមសាងសង់ក្នុងខែសីហា ឬ ខែកញ្ញា។ នៅក្នុងដំណាក់កាលទី១ នេះដែរ កំណាត់ផ្លូវខ្សែដែកប្រវែង ២៥០ គីឡូម៉ែត្រនឹងតភ្ជាប់រវាងរាជធានីបាងកក និងភាគឦសាន នៃខេត្ត Nakorn Ratchasima ប្រទេសថៃ។ គម្រោងសាងសង់នេះត្រូវបានរំខានជាមួយការពន្យាពេលលើកិច្ចពិភាក្សាផ្សេងៗ ការប្រតិបត្តិការផ្លូវខ្សែដែកដែលត្រូវបានសាងសង់បញ្ចប់ ការបញ្ជាទិញផ្លូវដែក និងទូរថភ្លើង៕

អាន​បន្ថែម

អគារខ្ពស់ជាងគេទី ៥ របស់ពិភពលោកបើកសម្ពោធនៅទីក្រុងសេអ៊ូល

អគារខ្ពស់ជាងគេទី៥ របស់ពិភពលោក និងជាអគារខ្ពស់ជាងគេបំផុតនៅកូរ៉េខាងត្បូងបានបញ្ចប់ការសាងសង់រួចរាល់ ដោយមានកម្ពស់ ៥៥៥ម៉ែត្រ និងមានឈ្មោះថា Lotte World Tower កំពុងបង្ហាញខ្លួននៅក្នុងទីក្រុងសេអ៊ូល

អាន​បន្ថែម

មហាសេដ្ឋីស្រាបៀររបស់ថៃមានគម្រោងបង្កើតក្រុងក្នុងទីក្រុង

​ផែនការ​បង្កើត “​ទីក្រុង​នៅ​ក្នុង​ទីក្រុង​” នៅក្នុង​ទីក្រុង​បាងកក ដែល​មាន​តម្លៃ ៣.៥ ប៊ី​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ដាក់​បង្ហាញ​ដោយ​បុរស​ម្នាក់​ដែល​ជា​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ថៃ​។​

អាន​បន្ថែម

ប្រទេសសឹង្ហបុរីបន្ធូរបន្ថយវិធានច្បាប់

បន្ទាប់​ពី​ការធ្លាក់ចុះ​តម្លៃ​អចលនទ្រព្យ​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ​មកនេះ ប្រទេស​សិង្ហ​បុរី​បាន​បន្ធូរបន្ថយ​ច្បាប់​មួយចំនួន ដូចនេះ​ហើយ​បច្ចុប្បន្ន​ផ្ទះ​កាន់តែ​មាន​តំលៃ​សមរម្យ​។​

អាន​បន្ថែម

PropertyGuru ដើរឆ្ពោះទៅរកការទទួលបានប្រាក់ចំណេញ

គេហទំព័រ​អចលនទ្រព្យ​នាំមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ PropertyGuru រំពឹងថា​នឹង​ឈានទៅរក​ការទទួលបាន​ប្រាក់ចំណេញ​នៅ​ឆ្នាំ ២០១៧ ដោយសារតែ​មាន​កំណើន​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​អាស៊ាន ជាពិសេស​នៅ​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។​

អាន​បន្ថែម

ពានរង្វាន់អចលនទ្រព្យថៃបានចាប់ផ្តើម

ពានរង្វាន់​អចលនទ្រព្យ​ថៃ PropertyGuru ប្រចាំ​ឆ្នាំ​ដែល​ផ្តល់​រង្វាន់​ជូន​ដល់​អ្នក​អភិវឌ្ឍន៍​ល្អ​បំផុត អចលនទ្រព្យ​ប្រកប​ដោយ​លក្ខណៈសម្បត្តិ​ល្អ​នៅ​ទូទាំង​ប្រទេស​ថៃ នឹង​វិលត្រឡប់​មក​វិញ​ក្នុង​កម្មវិធី​ប្រចាំ​ឆ្នាំ​លើក​ទី​១២ របស់​ខ្លួន​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ​។

អាន​បន្ថែម

ការដួលរលំអគារនៅចិនបានសម្លាប់មនុស្ស ៧នាក់

ការដួលរលំព្រមៗគ្នានៃអគារលំនៅដ្ឋានចំនួន ៤ នៅភាគខាងកើតប្រទេសចិន បានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ នៅខែកុម្ភៈនេះ។ តាមរយៈភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា អគារ ៥ជាន់ បានដួលរលំទាំងព្រឹកព្រលឹម កាលពីថ្ងៃទី ០២ កុម្ភៈ នៅភូមិ Dahui, Baizhangjitownshi, Wenzhou ដែលជាទីក្រុង ឧស្សាហកម្មមួយក្នុងខេត្ត Zhejiang នៃប្រទេសចិនភាគខាងកើត។ ការដួលរលំនេះបានសម្លាប់មនុស្ស ៧នាក់ និងបានបាត់មនុស្សចំនួន ៩នាក់ទៀតនៅក្រោមអគារនោះ។ ការស៊ើបអង្កេតអំពីមូលហេតុនៃការដួលរលំកំពុងតែត្រូវបានស្រាវជ្រាវនៅឡើយ។ បញ្ហាសុវត្ថិភាពជុំវិញសំណង់អគារ គឺជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរនៅប្រទេសចិន ដែលនគរូបនីយកម្មបានវិវត្តយ៉ាងលឿននៅក្នុងទសវត្សចុងក្រោយនេះ។ គ្រោះមហន្តរាយថ្មីនេះ បានកើតឡើងបន្ទាប់ពីការដួលរលំលំនៅដ្ឋាននៅតំបន់ដូចគ្នានេះដែរ កាលពីខែតុលា ឆ្នាំ២០១៦ ដែលបានសម្លាប់មនុស្ស ២២នាក់៕

អាន​បន្ថែម