ព័ត៌មានអន្តរជាតិ
ឡាវបង្កើតធនាគារតម្កល់ទុកមាស ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងលុយគីបឡាវ
រដ្ឋាភិបាលឡាវ ប្រកាសបង្កើតធនាគារមាស ដើម្បីបង្កើតទុនបម្រុងមាស និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ពិសេសពង្រឹងប្រាក់គីបឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានឡាវ The Laotian Times កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែសីហា ក្រសួងហិរញ្ញវត្ថុឡាវ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន PTL Holding Co., Ltd. ដើម្បីបង្កើតធនាគារមាសមួយនេះឡើង ដោយបានដាក់ឈ្មោះថា Lao Bullion Bank។ បើតាមលោក Chanthone Sitthixay ប្រធានក្រុមហ៊ុន PTL Holding Co., Ltd. បានមានប្រសាសន៍ថា ធនាគារមាសនេះ នឹងផ្តល់សេវាដាក់ប្រាក់មាស និងសេវាហិរញ្ញវត្ថុផ្សេងទៀតដល់ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល។ លើសពីនេះទៀត ធនាគារមាសនឹងដើរតួនាទីជាស្ថាប័នកណ្តាលក្នុងទីផ្សារមាសផងដែរ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Santiphab Phomvihane បានសង្កត់ធ្ងន់លើសារៈសំខាន់នៃមាសនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដោយបង្ហាញពីតួនាទីដ៏សំខាន់របស់មាសក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយបញ្ហាហិរញ្ញវត្ថុបច្ចុប្បន្ន។ លោកក៏បានលើកឡើងផងដែរថា ធនាគារមាសនឹងជួយសម្រួលដល់ការប្រមូលមូលនិធិ ពិសេសធ្វើឱ្យតម្លៃប្រាក់គីបរបស់ឡាវកាន់តែប្រសើរឡើង។ លោកបន្ត ធនាគារមាសនេះ នឹងអាចរក្សាទុកធនធានដែលមានស្រាប់ក្នុងប្រទេសឡាវ […]
អានបន្ថែមអ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់
អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]
អានបន្ថែមថៃប្តូរយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនចិន ដោយថែមរយៈពេលជួល ៩៩ឆ្នាំ និងសិទ្ធិកាន់កាប់ ៧៥%លើខុនដូ
វិនិយោគិនចិន កំពុងបង្កើនវត្តមានរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ ដោយពាំនាំយកមកជាមួយនូវកញ្ចប់ទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ដែលបានវិនិយោគនៅក្នុងទីក្រុងសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ និន្នាការនេះត្រូវបានគេរំពឹងថានឹងបង្កើនល្បឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលថៃកំពុងពិចារណាលើការពង្រីករយៈពេលជួលសម្រាប់ជនបរទេសពី ៥០ ទៅ ៩៩ ឆ្នាំ និងបង្កើនដែនកំណត់កម្មសិទ្ធិរបស់ជនបរទេសនៅក្នុងខុនដូពី ៤៩% ទៅ ៧៥% នៃទំហំបរិវេណអចលនទ្រព្យដែលអាចប្រើប្រាស់បាន ដែលយុទ្ធសាស្ត្រនេះ អាចផ្លាស់ប្តូរសក្ដានុពលថ្មីនៃទីផ្សារអចលនទ្រព្យស្រុកថៃ នេះបើយោងតាម Property DNA និងធ្វើបច្ចុប្បន្នភាពដោយ Thestar ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤។ នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Property DNA លោក Surachet Kongcheep បានគូសបញ្ជាក់ថា “ក្រុមហ៊ុនដែលផ្តល់មូលនិធិដោយចិនទាំងអស់ត្រូវបានបង្កើតឡើងក្រោមច្បាប់ថៃ ឬតាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូថៃ បាននិងកំពុងទទួលបានយុទ្ធសាស្ត្រទិញខុនដូ និងផ្ទះនៅតាមទីក្រុងធំៗដូចជាទីក្រុងបាងកក ប៉ាតាយ៉ា និងភូកេត។ អចលនទ្រព្យទាំងនេះមានគោលបំណងជាចម្បងចំពោះជនជាតិថៃដែលមានទ្រព្យសម្បត្តិ និងជនបរទេសដែលកំពុងស្វែងរកលំនៅដ្ឋានបែបប្រណីត។” ប្រសិនណាបើគោលនយោបាយថ្មីនេះ ត្រូវបានអនុម័ត វានឹងអាចបង្កឱ្យមានលំហូរចូលយ៉ាងគំហុកនៃអ្នកវិនិយោគចិនដែលកំពុងស្វែងរកការទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការពីអ្នកទិញបរទេស នេះបើតាមការអះអាងរបស់លោក Surachet។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ការវិនិយោគរបស់ចិននៅក្នុងប្រទេសថៃបានកើនឡើងដល់ប្រមាណ ១០,៨៤ ពាន់លានដុល្លារ […]
អានបន្ថែមក្រុមហ៊ុនជប៉ុនជាច្រើនដកអាជីវកម្មចេញពីចិន ខណៈវៀតណាមកំពុងក្លាយជាគោលដៅបន្ទាប់
ក្រុមហ៊ុនជប៉ុន កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអំពីប្រតិបត្តិការនៅក្នុងប្រទេសចិន ដោយសារហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់ ច្បាប់ប្រឆាំងចារកម្ម និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយបង្កើតបរិយាកាសធុរកិច្ចមិនច្បាស់លាស់។ ជាមួយនឹងចំនួនអាជីវកម្មជប៉ុនប្រមាណ ១៣.០៣៤របស់ជប៉ុន ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន បច្ចុប្បន្នចំនួនក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិនបានថយចុះ ៩,៤% ដែលនេះជាតួលេខមួយខ្ពស់ ខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១២មក នេះបើយោងតាមប្រភពពីការស្ទង់មតិនាពេលថ្មីៗនេះដោយ Teikoku Databank និងធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei នៅថ្ងៃទី 0៦ ខែសីហា ឆ្នាំ ២០២៤។ បន្ទាប់ពីមានការកើនឡើងតិចតួចនៃក្រុមហ៊ុនចំនួន ៣២៨ ក្នុងឆ្នាំ ២០២២ របាយការណ៍នេះបង្ហាញពីការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងក្នុងចំណោមក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគនៅក្នុងប្រទេសចិន។ លោក Daisuke Iijima អ្នកស្រាវជ្រាវនៅក្រុមហ៊ុន Teikoku Databank បានកត់សម្គាល់ថា “មែនទែនទៅ ចំណង់វិនិយោគរបស់ក្រុមហ៊ុនជប៉ុនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន កំពុងថយចុះច្រើនជាងទិន្នន័យដែលបានបង្ហាញទៅទៀត” ។ លោកបានចង្អុលបង្ហាញថា ការកើនឡើងថ្លៃពលកម្មដែលបានកើនឡើងទ្វេដងក្នុងទសវត្សរ៍កន្លងមក ហើយការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងជំរុញឱ្យក្រុមហ៊ុននានាពិចារណាឡើងវិញថាតើគេគួរបន្តដាក់ប្រទេសចិនជាមជ្ឈមណ្ឌលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេទៀតដែរឬទេ។ “ក្រុមហ៊ុនកាន់តែច្រើនមើលឃើញពីហានិភ័យនៃការគ្រប់គ្រងក្នុងការដាក់ប្រទេសចិននៅកណ្តាលនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ហើយកំពុងរួមបញ្ចូលក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក ឬផ្លាស់ប្តូរពួកគេទៅកាន់អាស៊ីអាគ្នេយ៍វិញ” លោក Iijima បានបន្ថែម។ លទ្ធផលនៃរបាយការណ៍ស្ទង់មតិនេះ ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនផលិត ជាពិសេសនៅក្នុងវិស័យរថយន្ត អេឡិចត្រូនិក និងគ្រឿងអេឡិចត្រូនិក តំណាងឱ្យផ្នែកធំបំផុតនៃក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសចិន។ […]
អានបន្ថែម២០២៣ សិង្ហបុរីជាប់លេខ១-ស្រូបទុនវិនិយោគផ្ទាល់ពីបរទេសបាន $១៥៩ពាន់លាន, ខណៈកម្ពុជាជាប់លេខ៧-ស្រូបបានជិត $៤ពាន់លាន
ភាពទាក់ទាញរបស់អាស៊ានក្នុងនាមជាទីផ្សារដែលមានស្ថិរភាព និងរីកចម្រើនយ៉ាងឆាប់រហ័ស បានជំរុញលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក ដោយទទួលបានលំហូរ FDI គិតជាទំហំសាច់ប្រាក់ប្រមាណ ២២៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ តាមរយៈការកើនឡើងជាបន្តបន្ទាប់នៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI), ក្នុងឆ្នាំ២០២៣ កម្ពុជាបានស្រូបទាញទុនវិនិយោគពីបរទេសបានប្រមាណ ៣,៩៦ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ៧ នៅអាស៊ាន ខណៈប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ១-ស្រូបទុនបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ។ នេះបើយោងតាម Manila Times ចុះផ្សាយថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងទៀតថា ការកើនឡើងនៃការវិនិយោគនេះ បានជំរុញឡើងដោយចំនួនប្រជាជននៅអាស៊ានដែលកំពុងមានការកើនឡើងខ្លាំង និងកម្រិតប្រាក់ចំណូលរបស់ពួកគេក៏កើនឡើងដែរ ពិសេសប្រទេសអាស៊ានទាំងអស់កំពុងទទួលបានអត្ថប្រយោជន៍ជាអ្នកបន្តដ៏សំខាន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក ដែលកំពុងហៀរចេញពីប្រទេសចិន។ តួរយ៉ាងដូចជាប្រទេសសិង្ហបុរីក្នុងឆ្នំា២០២៣កន្លងទៅនេះ បាននាំមុខគេនៅអាស៊ានក្នុងនាមជាអ្នកទទួលបាន FDI ដ៏ធំបំផុតដោយទទួលបានរហូតដល់ ១៥៩,៦៧ពាន់លានដុល្លារ ដោយបានពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលវិនិយោគសកល។ បន្ទាប់ពីសិង្ហបុរី ឃើញថាឥណ្ឌូនេស៊ី បានដេញតាមពីក្រោយ ដោយបានទាក់ទាញ FDI បាន ២១,៦៣ ពាន់លានដុល្លារ ដែលភាគច្រើននៃការវិនិយោគទាំងនោះបានផ្តោតទៅលើវិស័យរថយន្តអគ្គិសនី អាគុយ ដំណើរការនីកែល និងថាមពលកកើតឡើងវិញពីសហគ្រាសចិន។ ចំណែកឯវៀតណាម និងម៉ាឡេស៊ីក៏បានជាប់ក្នុងកំណត់ត្រាលំហូរ FDI ដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ […]
អានបន្ថែមក្រុមហ៊ុន AEON បោះទុនជាង $១៦៧លាន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតំបន់នៅវៀតណាម
ក្រុមហ៊ុន AEON Mall Vietnam បានទទួលការយល់ព្រមពីអាជ្ញាធរខេត្ត Thanh Hoa ដើម្បីវិនិយោគជាង ១៦៧ លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលគ្របដណ្តប់លើផ្ទៃដី ១០,៥ ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់ VNEXPRESS នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងនៃ South Thanh Hoa City (Quang Thanh Ward, Thanh Hoa City) ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម ហើយបច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ការងារសម្អាតចាំបាច់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនរួចហើយដែរ។ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងត្រូវអភិវឌ្ឍជាបីដំណាក់កាល ដោយដំណាក់កាលទីមួយនឹងមានការសាងសង់អគារកម្ពស់ ៥ជាន់ ដែលប្រើរយៈពេល ៤៨ខែ, បន្ទាប់មកនឹងមានការសាងសង់ អគារកម្ពស់ ៤ជាន់មួយទៀត ដែលស្ថិតក្នុងដំណាក់កាលទី២។ ដំណាក់កាលចុងក្រោយគឺ នឹងមានការសាងសង់អគារកម្ពស់ ៧ជាន់ ដោយបូកបញ្ចូលចំណតរថយន្តផងដែរ។ អាជ្ញាធរខេត្ត Thanh Hoa ចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងវិស័យពាណិជ្ជកម្ម និងលក់រាយ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្ត Thanh […]
អានបន្ថែមថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន
ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤នេះ។ ក្នុងរវាងមួយទស្សវត្សរ៍ក្រោយ គេរំពឹងថា ទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពិភពលោក នឹងមានការកែប្រែថ្មីពីទិដ្ឋភាពដែលប្រទេសចិនធ្លាប់តែជាអ្នកផលិតនឹងផ្គត់ផ្គង់ទីផ្សារពិភពលោក មកជាការបង្កើនល្បឿននៃការធ្វើពិពិធកម្មនៃទីតាំងផលិតកម្ម និងកម្មន្តសាល នៅទូទាំងប្រទេសថៃ អាស៊ីអាគ្នេយ៍ និងឥណ្ឌាវិញ។ លោក Glancy ដែលជានាយកក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានសង្កត់ធ្ងន់ថា ប្រទេសថៃ នឹងក្លាយជាជម្រើស ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុនរបស់លោកអនុវត្តយុទ្ធសាស្រ្តចិនបូក១ (China+1) ដែលយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការដាច់សង្វាក់ខ្សែច្រវាក់ផ្គត់ផ្គង់នៅពេលមានការរុះរើទីតាំងចេញពីប្រទេសចិន។ លក្ខណៈអំណោយផលរបស់ប្រទេសថៃ រួមមានយន្តការលើកទឹកចិត្តក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលដែលសកម្ម ដែលនេះសុទ្ធតែជាកត្តាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងរថយន្តអគ្គិសនី។ លោក Glancy បានកត់សម្គាល់ថា “នៅឆ្នាំ ២០២៣ ប្រទេសថៃសម្រេចបាននូវការលក់ដីសម្រាប់វិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ […]
អានបន្ថែមកូរ៉េប្តេជ្ញាបង្កើនទំហំមូលនិធិសហប្រតិបត្តិការជាមួយប្រទេសមេគង្គដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧
សាធារណរដ្ឋកូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារអាម៉េរិក ត្រឹមឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងអនុតំបន់មេគង្គ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមេគង្គ និងសាធារណរដ្ឋកូរ៉េ បានចូលរួមកិច្ចប្រជុំលើកទី១២ នៅថ្ងៃទី២៦ ខែកក្កដា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលជាវេទិកាផ្តល់ឱកាសពេញលេញ ក្នុងការពង្រឹងភាពជាដៃគូធុរកិច្ច និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ កូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧។ តាមរយៈសហប្រតិបត្តិការនេះ គឺមានទិសដៅអភិវឌ្ឍលើវិស័យមួយចំនួននៅពេលអនាគត ដែលផ្តោតលើ (១) ការអភិវឌ្ឍធនធានមនុស្ស (២) ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ (៣) កិច្ចសហប្រតិបត្តិការកសិកម្ម និង អភិវឌ្ឍជនបទ (៤) ការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី និង (៥) ការលើកកម្ពស់ការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ទ នៅក្នុងអនុតំបន់។ គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ […]
អានបន្ថែមរដ្ឋាភិបាលឡាវអុនម័តសង់ផ្លូវល្បឿនលឿនប្រវែង ៦៣គ.ម ពីឧត្តមសៃដល់ព្រំដែនប្រទេសចិន
រដ្ឋាភិបាលឡាវបានអនុម័តការសាងសង់ផ្នែកទី៤នៃផ្លូវល្បឿនលឿនមួយខ្សែតភ្ជាប់ពីខេត្តឧត្តមសៃពីភាគខាងជើងប្រទេសឡាវទៅក្រុងបុតឹនក្នុងខេត្តហ្លួងណាំថាជាប់ព្រំដែនប្រទេសចិន។ ផ្នែកទី៤នេះ គឺជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការការកែលម្អដើម្បីពង្រីកទំនាក់ទំនងការដឹកជញ្ជូនរវាងឡាវ និងចិន។ នេះបើតាមការចុះផ្សាយរបស់ Pasaxon នៅថ្ងៃទី២៤ ខែកក្កដា ២០២៤ ថា ផ្នែកទី៤ ដែលទើបអនុម័តថ្មីនេះ នឹងគ្របដណ្តប់លើចម្ងាយផ្លូវប្រវែង ៦៣គីឡូម៉ែត្រ ពីឧត្តមសៃ ដល់បុតឹន។ គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ មានប្រវែង ១០៩គីឡូម៉ែត្រ គិតចាប់ពីរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ទៅដល់ទីក្រុងវ៉ាងវៀង ដែលបានបញ្ចប់តាំងពីឆ្នាំ២០២១ មកម្ល៉េះ។ ផ្នែកនេះទទួលបានប្រជាប្រិយភាព និងការគាំទ្រពីអ្នកធ្វើដំណើរយ៉ាងខ្លាំង ដោយសារតែវាបានកាត់បន្ថយពេលវេលាធ្វើដំណើរពីជាងបីម៉ោងមកនៅត្រឹមតែមួយម៉ោងប៉ុណ្ណោះ។ រីឯការសាងសង់ដំណាក់កាលទី២ ត្រូវបានតភ្ជាប់ពីវ៉ាងវៀងទៅហ្លួងព្រះបាង និងដំណាក់កាលទី៣ តភ្ជាប់ទីក្រុងហ្លួងព្រះបាង ទៅខេត្តឧត្តមសៃ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យដើម្បីបន្តកិច្ចសន្យា។ គួររំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ កំពុងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍បន្ថែមទៀតនៃការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវដែករវាងឡាវ និងចិន ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។
អានបន្ថែមឥណ្ឌូណេស៊ីប្រើបច្ចេកទេសបណ្ដុះពពក ដើម្បីទប់ភ្លៀងដែលរារាំងដល់ការសាងសង់ទីក្រុងថ្មី
ឥណ្ឌូណេស៊ីកំពុងប្រើប្រាស់បច្ចេកទេសកែប្រែអាកាសធាតុដែលគេស្គាល់ថាជាការបណ្តុះពពកជុំវិញទីតាំងនៃរដ្ឋធានីថ្មីនាពេលអនាគតរបស់ខ្លួនគឺទីក្រុងថ្មី Nusantara ដើម្បីកាត់បន្ថយភ្លៀងធ្លាក់ខ្លាំង ដែលបានមករារាំងដល់ការសាងសង់ទីក្រុងថ្មី នេះបើតាមការលើកឡើងរបស់មន្ត្រីនៃទីភ្នាក់ងារអាកាសធាតុ ជាមួយ businesstimes នៅថ្ងៃ២១ មិថុនា ២០២៤។ ទីក្រុងថ្មី Nusantara គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដែលនឹងមកជំនួសរដ្ឋធានីចាស់ដែលកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំង ពិសេសប្រឈមនឹងការជន់លិចទីក្រុងទាំងមូលនាពេលអនាគត។ លោក Tri Handoko Seto មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានបញ្ជាក់ដោយផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកម៉ៅការសាងសង់ថា ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរារាំងដោយភ្លៀងជារៀងរាល់ថ្ងៃ ដូច្នេះពួកគេបានស្នើសុំឱ្យអាជ្ញាធរអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ។ លោក Seto បន្តថា៖ «ពួកគេបានដាក់សំណើដល់អាជ្ញាធរដើម្បីអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ ដើម្បីបញ្ចៀសភ្លៀងដែលបានកើតឡើងជារៀងរាល់ថ្ងៃនោះ ដោយត្រូវបានបង្វែរទឹកភ្លៀងទៅកន្លែងមួយផ្សេងទៀត ឬប្តូរចេញពីតំបន់ដែលកំពុងអភិវឌ្ឍ ឬយ៉ាងហោចណាស់ក៏ត្រូវបានកាត់បន្ថយខ្លះដែរ»។ គួរបញ្ជាក់ថា កន្លងមកបច្ចេកទេសបណ្ដុះពពកនេះ ត្រូវបានគេធ្វើឡើងពីភាគល្អិតតូចៗ ឬសារធាតុគីមី ដើម្បីរៀបចំពពកដែលមានស្រាប់សម្រាប់បង្កើតជាទឹកភ្លៀង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ឬជំរុញការផ្គត់ផ្គង់ទឹកក្នុងតំបន់។ ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្របាននិយាយថា បច្ចេកទេសមួយនេះមិនអាចបង្តើត ឬកែប្រែអាកាសធាតុបានច្រើននោះទេ ហើយវាក៏មិនអាចបង្កជាជំនន់ទឹកភ្លៀងតាមមាត្រដ្ឋានដែលគេសង្កេតឃើញដូចនៅក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែរ។
អានបន្ថែម