គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្រែក្រោមទៅកាន់ព្រែកប្រា បានបោះជំហានទៅមុខយ៉ាងរលូន ដោយសម្រេចបានវឌ្ឍនភាពការងារសសរុបប្រមាណ ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ នេះ។ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះពិនិត្យតាមដានការអនុវត្តគម្រោងដោយផ្ទាល់ ព្រមទាំងបានពិនិត្យការបញ្ចប់ការដឹកជញ្ជូនធ្នឹមស្ពានពីត្រើយខាងលិចទៅត្រើយខាងកើត។ សមិទ្ធផលដ៏សំខាន់នេះបានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំង បន្ទាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនេះបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

បើពិនិត្យលើវឌ្ឍនភាពលម្អិតនៃផ្នែកនីមួយៗ គម្រោងនេះកំពុងដំណើរការទៅតាមផែនការបច្ចេកទេសយ៉ាងហ្មត់ចត់។ ក្នុងនោះ ១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០%  ២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ %  ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤). រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៦៧,៣០% (ធ្នឹមប្រអប់ខាងស្តាំដៃ ចំនួន៤៩កង់ សម្រេចបាន ៣៦កង់ និង ធ្នឹមប្រអប់ខាងឆ្វេងដៃ ចំនួន៤៩កង់ សម្រេចបាន ៣០កង់) និង ៥).បណ្តាញផ្លូវសម្រេចបាន ៤៨,៤ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៤៦%)។

នាពេលបច្ចុប្បន្ន ការដឹកជញ្ជូនធ្នឹមស្ពានពីត្រើយខាងលិចទៅត្រើយខាងកើតចំនួន ៩៦ ដើម ត្រូវបានបញ្ចប់ជាស្ថាពរ ហើយក្រុមជាងជំនាញកំពុងតែមមាញឹកក្នុងការចាក់បេតុងតភ្ជាប់មុខតំណធ្នឹមទាំងនោះ។ ក្រុមការងារក្រសួងបានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារទាំងឡាយប្រកបដោយការទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបានត្រឹមត្រូវ ដើម្បីធ្វើឱ្យសំណង់ទាំងមូលមានគុណភាពរឹងមាំ និងមានសោភ័ណភាពស្រស់ស្អាត។ ទន្ទឹមនឹងការរីកចម្រើននេះ អង្គភាពគ្រប់គ្រងគម្រោងក៏បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសុវត្ថិភាពការងារ ដោយសារតែបច្ចុប្បន្នជារដូវវស្សាដែលទឹកទន្លេចាប់ផ្តើមឡើងខ្ពស់ ដោយក្រុមការងារបានបន្តថែទាំ និងបំពាក់បន្ថែមនូវពោងសុវត្ថិភាពលើផ្ទៃទឹក ដើម្បីធានាសុវត្ថិភាពដាច់ខាតដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក។

សូមរំឭកផងដែរថា ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា នេះ គឺជាស្ពានទី៧ ហើយដែលត្រូវបានស្ថាបនាឡើងតាមបណ្តោយដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសង់រួចទាំង ៦ រួមមាន ស្ពានឆ្លងកោះពេជ្រទៅកោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំណាត់​ផ្លូវ​ជាតិ​លេខ​៧ តម្លៃ១១៧លានដុល្លារ ភ្ជាប់ពីស្គន់-ក្រុងកំពង់ចាម សម្ពោធប្រើប្រាស់ជាផ្លូវការ

គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិ ៤ គន្លង តភ្ជាប […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

ក្រុមការងារចម្រុះចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ៤កន្លែង ដើម្បីជ្រើសរើសទីតាំងសាងសង់ស្ពានកោះខ្សាច់ទន្លា ខេត្តកណ្តាល

គណៈប្រតិភូរួមគ្នាវាយតម្លៃទីតាំងសក្តានុពលចំនួនបួនសម្រាប់ […]

ផ្លូវជាតិលេខ៧ ប្រវែងជាង៤៥ គីឡូម៉ែត្រ ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់សម្រេចបាន ១០០%

ការធ្វើឱ្យជួសជុលកែលម្អនូវផ្លូវជាតិលេខ៧ តម្លៃ ១១៧ លានដុល […]

រដ្ឋនឹងកែលម្អកំណាត់ផ្លូវជាតិលេខ៤ ក្នុងក្រុងច្បារមន ដើម្បីប្រែក្លាយខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ច

រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានប្រកាសថា ខេត្ […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]