IMFប្រាប់កម្ពុជាឱ្យរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីអចលនទ្រព្យស្របពេលកំណើនឥណទានខ្ពស់

សេចក្តីថ្លែងការណ៍ចុងក្រោយនៃបេសកកម្មរបស់មន្រ្តីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា (IMF) បានបង្ហាញថា កម្ពុជាត្រូវរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យស្របពេលដែលឧស្សាហកម្មមួយនេះកំពុងរីកចម្រើន និងកំណើនឥណទានមានការកើនឡើងខ្ពស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IMF កំណើន GDP របស់កម្ពុជានៅតែមានសន្ទុះយ៉ាងវិជ្ជមានក្នុងរង្វង់ប្រមាណជា ៧ ភាគរយ ក្នុងឆ្នាំ ២០១៩ ប៉ុន្តែកម្ពុជាត្រូវមានគោលនយោបាយបន្ថែមទៀត ដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុដែលនឹងអាចកើតមានឡើង។

បន្ទាប់បញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ក្រុមមន្រ្តីរបស់ IMF បានឲ្យដឹងថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ហើយទិន្នន័យផ្លូវការស្តីពីតម្លៃអចលនទ្រព្យក៏នៅមិនទាន់មានដែរ។

ក្នុងនោះ ឥណទានរបស់វិស័យឯកជន ដែលភាគរយច្រើនផ្តល់ទៅឲ្យវិស័យអចលនទ្រព្យ និងសំណង់បានកើនឡើងយ៉ាងឆាប់រហ័ស ហើយត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ២៨ ភាគរយនៅឆ្នាំ ២០១៩ ។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា៖ «វិធានការណ៍អាទិភាពរួមមាន ការអនុវត្តគោលនយោបាយគោលដៅដូចជា ការថ្លឹងថ្លែងហានិភ័យខ្ពស់ជាងមុន និងការដាក់លក្ខខណ្ឌសម្រាប់ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ក៏ដូចជាការណែនាំការប្រុងប្រយ័ត្នក្នុងការកំណត់សមាមាត្រនៃដែនកំណត់តម្លៃប្រាក់កម្ចីឬ loan-to-value limit ដើម្បីបញ្ជៀសហានិភ័យពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ»។

ការណែនាំនេះ ធ្វើឡើងខណៈដែលវិស័យសំណង់បានទាក់ទាញគម្រោងវិនិយោគប្រមាណជា ៣.៤៣៣គម្រោង ដែលមានតម្លៃជាង ៦.៤ ពាន់លានដុល្លារអាមេរិក ត្រឹមចន្លោះខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១៩។ (អានបន្ថែម)

ជាមួយគ្នានេះដែរ របាយការណ៍នេះធ្វើឡើង ស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា វិស័យសំណង់ និងអចលនទ្រព្យនឹងជួបប្រទះនូវការធ្លាក់ចុះពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ទោះបីជាកំណើនត្រូវបានគេរំពឹងថានឹងនៅខ្ពស់ក៏ដោយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]