ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង តម្លៃជិត ៣២លានដុល្លារ សម្ពោធដាក់ឱ្យដំណើរការហើយ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីមួយ ក្នុងក្រុងបាត់ដំបង តម្លៃ ៣១,៧៧លានដុល្លារអាម៉េរិក ត្រូវបានដាក់សម្ពោធ ឱ្យដំណើរការ​​ជាផ្លូវការ កាលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត រួមជាមួយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត បាត់ដំបង និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ស្ថានីយបូមទឹកឆៅនេះមានសមត្ថភាពបូម ៥៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត ៥០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បណ្តាញទុយោដែកបូមទឹកឆៅទៅរោងចក្រប្រវែង ១,១៣គីឡូម៉ែត្រ បណ្ដាញទុយោដែកបង្ហូរពីរោងចក្រទៅស្ទឹងវិញប្រវែង ១,១៣គីឡូម៉ែត្រ បណ្តាញទុយោខ្មៅចែកចាយទឹកស្អាតប្រវែងសរុប ៩៤គីឡូម៉ែត្រ។

ឯកឧត្តមបន្តថា ស្ថានីយនេះមានកម្លាំងផលិត និងចែកចាយទឹកស្អាតដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី​នេះចំនួន ៨៣.៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ ប្រវែងបណ្តាញទឹកស្អាត ៩២៦គីឡូម៉ែត្រ ចំនួនតំណសរុប ៤៣.៩៦២តំណ ចំនួនប្រជាជនទទួលបានសេវាទឹកស្អាត ២១៩.៨១០គ្រួសារ អត្រាគ្របដណ្តប់ក្នុងតំបន់​សេវា​កម្ម​៩៤% អត្រាប្រជាជនទទួលបានទឹកស្អាត ៨៩% អត្រាខ្នងផ្ទះបានភ្ជាប់បណ្ដាញទឹកស្អាត​ក្នុងតំបន់​សេវាកម្ម ៨២% និងអត្រាទឹកបាត់បង់ ៨,៤៥%។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានប្រសាសន៍ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត​បានជួយពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ដើម្បី​ជាគុណប្រយោជន៍​ដល់ប្រជាជនកម្ពុជា។

សូមជម្រាបដែរថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះចំណាយថវិកាសរុបប្រមាណ ៣១,៧៧ លានដុល្លារអាមេរិក ដែលជាគម្រោងសហហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕ (អានបន្ថែម)

default
default
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការ និងធនាគារពិភពលោក ចុះពិនិត្យវឌ្ឍនភាពគម្រោង WaSSIP នៅខេត្តសៀមរាប

ក្រុមការងារចម្រុះវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារដែលសម្រេច […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប សម្រេចជាង ៩០% ហើយ

គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) […]

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជាង១៣លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម តម្លៃសាង […]

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]

សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា សម្រេចជិត៩០% គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អ […]