គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា
គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែលបានបើកការដ្ឋានកាលពីចុងខែ ឧសភា កន្លងទៅនេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ដែលកំពុងសសាងសង់ឡើងក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ជំហានទី ១ នៃគម្រោង ក្រុមការងារបានសាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉...
អានបន្ថែមឯកជនកំពុងពន្លឿនការសិក្សាគម្រោងអគ្គិសនីដើរដោយខ្យល់អានុភាព១០០ មេហ្កាវ៉ាត់ នៅមណ្ឌលគីរី
ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd កំពុងពន្លឿនបញ្ចប់ការសិក្សាទាំងរបាយការណ៍បច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់គម្រោងផលិតថាមពលអគ្គិសនីដើរដោយខ្យល់អានុភាព ១០០ មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ២៦ មីនានេះថា ក្រុមហ៊ុន Xinglan Maritime Energy Co., Ltd បានទទួលលិខិតអនុញ្ញាតសិក្សាគម្រោងតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ឯកឧត្តមបន្តថា៖ ...
អានបន្ថែមភ្នំពេញនឹងមានផ្លូវជាប់ដងទន្លេថ្មីមួយខ្សែនៅត្រើយខាងកើតពីគល់ស្ពានច្បារអំពៅដល់កោះនរា
សាលាខណ្ឌច្បារអំពៅ កំពុងចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់កោះនរា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌកាលពីថ្ងៃទី ២២ ខែមីនា។ ការចុះបោះបង្គោលកំណត់ទីតាំងនេះធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងស្ថាបនាចប់ជាស្ថាពរ។ ក្នុងអំឡុងពេលនេះ រដ្ឋបាលខណ្ឌបានស្នើឱ្យប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធ ឬរំលោភដីចំណី...
អានបន្ថែមស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ
ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។ យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្...
អានបន្ថែមអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នងនៅខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ
អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ។ នេះយោងបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទៅ ២៥ មីនានេះ។ ប្រភពដដែលបានឱ្យដឹងថា បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ដែល ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក៏នឹងរៀបចំដំឡើងនៅក្នុងដើមខែមេសា ផងដែរ។ ដោយឡែក អគារទាំងមូល នឹងដាក់ឱ្យដំ...
អានបន្ថែមរដ្ឋាភិបាលសម្រេចយកទីតាំង ២ បន្ថែមទៀត ក្នុងខេត្តកំពង់ស្ពឺ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
ទីតាំងចំនួន២ ក្នុងខេត្តកំពង់ស្ពឺ រួមមានវិទ្យាស្ថានហ្វឹកហ្វឺន និងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ត្រូវបានក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ សម្រេចយកមកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩។ ឯកឧត្តម សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព បានឱ្យដឹងថាក្នុងកិច្ចចុះពិនិត្យទីតាំងជាក់ស្តែង កាលពីថ្ងៃទី២៤ ខែមីនា នេះថា ទីតាំង...
អានបន្ថែមរ៉ែមាសនៅរតនគិរីជិតក្លាយជាការពិតហើយ ក្រោយរកឃើញគ្រាប់មាសក្នុងរណ្ដៅតេស្ដ៨០ កន្លែង
ក្រុមហ៊ុនកាណាដា Angkor Resources Corp កាលពីថ្មីៗនេះ បានបង្ហាញថា ការរុករករ៉ែនៅកម្ពុជាដើរបានមួយជំហានធំទៀតហើយ ក្រោយក្រុមការងាររកឃើញគ្រាប់មាសក្នុងរណ្ដៅ និងបណ្តុំខ្សែក្រោមដីដែលសំបូរទៅដោយរ៉ែច្រើនប្រភេទ។ លទ្ធផលវិជ្ជមាននេះត្រូវបានបង្ហាញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់ការជីករណ្តៅចំនួន៨០ កន្លែង និងបានគូសស្ទង់លើផ្ទៃដីនៅក្នុងតំបន់ Wild Boar ដែលទីតាំងអាជ្ញាបណ្ណអណ្តូងមាសរបស់ខ្លួន ក្នុងខេត្តរតនគិរី។ បើយោងតាមសេចក្...
អានបន្ថែមកីឡដ្ឋានតម្លៃ១៦០ លានដុល្លារ បំពាក់កៅអីបានជាង ១ម៉ឺនកន្លែងហើយ គ្រោងបញ្ចប់ទាំងស្រុងខែឧសភា
កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគ.ជ.ប.អ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមីនា នេះថា៖ « ការបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង ១២.០០០កៅអី ហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ លោកបន្...
អានបន្ថែមស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ
ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបាន...
អានបន្ថែមការដ្ឋានផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ
ផ្លូវថ្មីទទឹង ៣០ ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាល។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ «សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង ៣០ ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន»។ ដោយ...
អានបន្ថែម
