ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ តម្លៃជាង ៥០០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជាង ៥០០ លានដុល្លារ នៅខេត្តកំពត និងកំពង់ឆ្នាំង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន Shunying Pulp and Paper Co Ltd, ដែលនឹងវិនិយោគ ៥០៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន Shun Xin Lug...
អានបន្ថែមសម្ដេច ហ៊ុន សែន៖ ការបូមប្រេងនៅស្ថានីយអប្សរាបន្តដោយរលូន តែចំណូលនៅមិនទាន់ស្ទួយសេដ្ឋកិច្ចនៅឡើយទេ
ចាប់តាំងពីបញ្ចេញប្រេងដំណក់ដំបូងមកកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ កន្លងមកនេះ ការបូមប្រេងនៅស្ថានីយអប្សរានៅតែបន្តដោយរលូន ប៉ុន្តែចំណូលដែលរកបាននៅមិនទាន់ច្រើនដល់ថ្នាក់លើកស្ទួយសេដ្ឋកិច្ចបាននៅឡើយទេ។ នេះបើយោងតាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតនៅបាក់ខែង កាលពីថ្ងៃទី ១ កុម្ភៈ នេះ។ (អានបន្ថែម) សម្តេចហ៊ុន សែន បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជាបូមបានរយៈពេល ៣៣ថ្ងៃ ដោយផល...
អានបន្ថែមរដ្ឋកំពុងត្រៀមដាក់ស្នើភ្នំមួយនៅខេត្តព្រះវិហារ ឱ្យទៅជាបេតិកភណ្ឌពិភពលោករបស់ UNESCO
អន្តរក្រសួង កំពុងត្រៀមស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ភ្នំត្បែងនៅព្រះវិហារ ឱ្យទៅជាតំបន់បេតិកភណ្ឌពិភពលោក។ នេះបើយោងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសចុះពិនិត្យទីតាំងកាលពីថ្ងៃទី ២៩ - ៣១ ខែមករា កន្លងមកនេះ។ លោក ភក្ត្រា បានឱ្យដឹងថា៖ «ក្រោយចុះសិក្សាយ៉ាងលម្អិត តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងនេះ គឺជាទីតាំងដែលរដ្ឋជ្រើស ក្នុងចំណោមទីតាំង ៣ ផ្សេងទៀត រួមមានព្រែកកាំពី ព្...
អានបន្ថែមសម្ដេច ហ៊ុន សែន៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិនមែនសុទ្ធតែជាកម្ចីពីបរទេសទាំងស្រុងទេ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាល់គម្រោងវិនិយោគក្នុងស្រុកទាំងអស់ សុទ្ធតែមានការរួមចំណែកពីថវិកាបដិភាគរបស់រដ្ឋាភិបាល ពោលគឺមិនមែនអាស្រ័យតែលើការវិនិយោគ ឬកម្ចីពីបរទេសទាំងស្រុងទេ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ សម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែសន្សំ និងប្រមូលបដិភាគសម្រាប់ត្រៀមអភិវឌ្ឍន៍លើគម្រោងចាំបាច់នានាក្នុងស្រុក។ ស...
អានបន្ថែមរដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ
ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគលើគម្រោងអភិវឌ្ឍន៍នានាសរុបជាង ១៤០០ លានដុល្លារអាមេរិក ដែលនេះគឺរួមបញ្ចូលទាំងថវិកាវិនិយោគផ្ទាល់ក្នុងស្រុក និងថវិកាបដិភាគរបស់រដ្ឋាភិបាលផងដែរ ហើយការវិនិយោគនេះទៀតសោតភាគច្រើនជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមប្រសាសន៍របស់ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ។ សម្ដ...
អានបន្ថែមសម្តេច ហ៊ុន សែន បើកការដ្ឋានរោងចក្រទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រទឹកស្អាតចំការមន
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃជាង ១៩០ លានដុល្លារនៅបាក់ខែង ក៏ដូចជាបើកសម្ពោធរោងចក្រទឹកស្អាតនៅចំការមនផងដែរ ដែលរោងចក្រទាំង២ នឹងអាចផ្គត់ផ្គង់ទឹកស្អាតសរុបជាង ៤៥ ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៤។ រោងចក្រទឹកស្អាតបាក់ខែង នឹងត្រូវសាងសង់ដោយប្រើថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវ...
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៥ (៣០ មករា ២០២១)
https://www.youtube.com/watch?v=rxxQ_oPvDF0&t=8s មាតិកាប្រចាំសប្តាហ៍ ៣០ មករា ២០២១៖ #1 ក្រុមហ៊ុនយក្សចិនប្រកាសវិនិយោគលើគម្រោងផ្សារទំនើបដ៏ធំមួយនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី [អានបន្ថែម] #2 ការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣ [អានបន្ថែម] #3 ក្រុមហ៊ុនឯកជនស្នើចង់វិនិយោគគម្រោងធំៗ ២ លើដីជិត ៧០០ ហិកតានៅកោះកុង [អានបន្ថែម] #4 ក្រសួងសេដ្ឋ...
អានបន្ថែមអាកាសចរស៊ីវិលគ្រោងរៀបចំឱ្យមានផ្លូវហោះចុះឡើងដែលមានស្ដង់ដានៅកោះពេជ្រ
មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី២៨ ខែ មករា កន្លងមកនេះ បានចុះត្រួតពិនិត្យ និងសម្របសម្រួលសុវត្ថិភាពទីលានចុះចតឧទ្ធម្ភាចក្រ នៅកោះពេជ្រ ហើយក៏ត្រៀមរៀបចំឱ្យមានផ្លូវហោះចុះ និងផ្លូវហោះឡើងដែលមានស្ដង់ដាជាងមុននៅទីនោះផងដែរ។ ឯកឧត្តម ខាន់ វណ្ណា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការអាកាសចរស៊ីវិល បានឱ្យដឹងកាលពីថ្ងៃថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះថា៖ «ការត្រួតពិនិត្យនិងរៀបចំឱ្យមានផ្លូវហោះចុះឡើងនេះ...
អានបន្ថែមស្ថានីយសូឡាខ្នាតតូចមួយនៅសៀមរាមបើកដំណើរការ ខណៈស្ថានីយ ៣ ធំៗទៀត ក៏គ្រោងនឹងបើកក្នុងឆ្នាំនេះដែរ
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ៣២គីឡូវ៉ាត់ នៅខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែមករា កន្លងមកនេះ ខណៈរោងចក្រថាមពលសូឡា ៣ ផ្សេងទៀត សរុបអនុភាពជាង ១១០ មេហ្គាវ៉ាត ក៏គ្រោងដាក់ដំណើរការក្នុងដើមឆ្នាំ ២០២១ នេះដែរ។ បើយោងតាមក្រសួងបរិស្ថាន ស្ថានីយនេះមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ដែលអាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម...
អានបន្ថែមនាទីស្វែងយល់ ភាគទី ៦០៖ តើបច្ចុប្បន្នភាពរបស់ទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទនៅកម្ពុជាមានលក្ខណៈយ៉ាងណាខ្លះ?
<div class="youtube"> https://www.youtube.com/watch?v=Mtkuhc54EHY&t=6s </div> តើបច្ចុប្បន្នភាពរបស់ទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទនៅកម្ពុជាមានលក្ខណៈយ៉ាងណាខ្លះ? តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ? ចុច Subscribe នៅលើ Construction & Property TV Channel ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។
អានបន្ថែម
