ខួរក្បាលឌីជីថលដែលនៅពីក្រោយខ្សែរថភ្លើងអគ្គិសនីថ្មីក្នុងប្រទេសកាណាដា

ខណៈពេលដែលទីក្រុង Québec នៃប្រទេសកាណាដា កំពុងធ្វើផែនការដ៏មានមហិច្ឆតាមួយក្នុងការបង្កើតខ្សែរថភ្លើងអគ្គិសនី ១០០% ខណៈដើម្បីបំពេញបំណងនេះអាជ្ញាធរដឹកជញ្ជូនក្នុងតំបន់កំពុងងាកមកប្រើប្រាស់ការបង្កើតគំរូឌីជីថលកម្រិតខ្ពស់ ដើម្បីធានាឱ្យគម្រោងនេះទទួលបានជោគជ័យ។

ស្ថាប័ន Réseau de transport de la Capitale (RTC) ថ្មីៗនេះ បានសម្រេចចិត្តប្រើកម្មវិធី Bentley OpenPaths ដើម្បីបង្កើតផែនទីនិម្មិតដ៏ទូលំទូលាយមួយនៃការចល័តក្នុងទីក្រុង។ បច្ចេកវិទ្យានេះដើរតួដូចជា “រូបភាពដូចពិត” បច្ចេកវិទ្យាខ្ពស់ដូច្នោះដែរ ដែលជួយឱ្យអ្នករៀបចំផែនការមើលឃើញយ៉ាងច្បាស់ថា តើខ្សែរថភ្លើងថ្មីនេះនឹងផ្លាស់ប្តូររបៀបណា នៅពេលដែលមនុស្សធ្វើដំណើរឆ្លងកាត់តំបន់នោះ។

ការប្រើប្រាស់ Bentley OpenPaths បានអនុញ្ញាតឱ្យ RTC បង្កើតគំរូដ៏ទូលំទូលាយមួយ ក្លែងធ្វើសេណារីយ៉ូពហុម៉ូឌុលផ្សេងៗបានយ៉ាងត្រឹមត្រូវ និងបង្កើនប្រសិទ្ធភាពការព្យាករណ៍តាមតម្រូវការ។

កាលពីមុន ការរៀបចំផែនការសម្រាប់គម្រោងដ៏ធំសម្បើមបែបនេះមានការលំបាកខ្លាំង ដោយសារឧបករណ៍ចាស់ៗមិនអាចបង្ហាញឱ្យឃើញថា តើខ្សែរថភ្លើងថ្មីអាចប៉ះពាល់ដល់ផ្លូវកង់ ឬផ្លូវឡានក្រុងក្នុងពេលដំណាលគ្នាដោយរបៀបណានោះទេ។

ប៉ុន្តែ Bentley OpenPaths បានដោះស្រាយបញ្ហានេះដោយការបូកបញ្ចូលរាល់មធ្យោបាយធ្វើដំណើរទាំងអស់ ចាប់តាំងពីការដើរ ការជិះកង់ រហូតដល់ការបើកបរ និងការជិះឡានក្រុង ឱ្យទៅជាប្រព័ន្ធរួមតែមួយ។

វាក៏ជួយឱ្យអ្នកជំនាញក្នុងទីក្រុងក្នុងការសាកល្បងសេណារីយ៉ូផ្សេងៗ និងទស្សន៍ទាយពីកន្លែងដែលមានតម្រូវការធ្វើដំណើរខ្ពស់បំផុត មុនពេលដែលផ្លូវដែកជាក់ស្ដែងត្រូវបានសាងសង់។

ក្រៅពីអត្ថប្រយោជន៍ផ្នែកបច្ចេកទេស កម្មវិធីនេះក៏ជួយបង្កើតនទំនុកចិត្តពីសាធារណជនផងដែរ។ ដោយសារតែប្រព័ន្ធនេះបង្កើតទិន្នន័យជារូបភាពច្បាស់លាស់ និងការទស្សន៍ទាយដែលគួរឱ្យទុកចិត្ត ស្ថាប័ន RTC អាចពន្យល់ពីការសម្រេចចិត្តរបស់ពួកគេទៅកាន់អ្នកស្រុក និងថ្នាក់ដឹកនាំរដ្ឋាភិបាលបានយ៉ាងងាយស្រួល។

តាមរយៈការប្រើប្រាស់ការយល់ដឹងដែលផ្អែកលើទិន្នន័យទាំងនេះ ទីក្រុង Québec កំពុងសាងសង់នូវអនាគតមួយដែលមានការតភ្ជាប់កាន់តែល្អប្រសើរ និងមានចីរភាពដោយទំនុកចិត្ត។

ការធ្វើការក្នុងវេទិកាគំរូបើកចំហមួយ បានធ្វើឱ្យកិច្ចសហការ និងការទំនាក់ទំនងកាន់តែងាយស្រួលក្នុងចំណោមអ្នកពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ផ្ទៃក្នុង និងខាងក្រៅ។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតដុំដែកបែបបៃតងដំបូងគេបង្អស់លើពិភពលោក មានលក្ខណៈពិសេសអ្វីខ្លះ?

ក្រុមហ៊ុន Deloitte និង Vale នាពេលថ្មីៗនេះ បានបញ្ចប់ដោយជ […]

តើគម្រោងអណ្តូងរ៉ែ Barro Alto នៅប្រេស៊ីលប្រើបច្ចេកវិទ្យាអ្វីខ្លះទើបឈ្នះពានរង្វាន់?

ក្រុមហ៊ុន Anglo American បានសន្សំថវិកាប្រមាណ ១០០ លានដុល […]