អាម៉េរិកជាម្ចាស់ជំនួយលើសកម្មភាពដោះមីននៅកម្ពុជាធំជាងគេ រហូតជាង ២០០លានដុល្លារ

ជំនួយ​ជាង 200 លាន​ដុល្លារ​របស់​អាម៉េរិក​ក្នុង​រយៈពេល​បី​ទសវត្សរ៍​មក​នេះ បាន​សង្គ្រោះ​ជីវិត​មនុស្ស និង​ស្តារ​ដីធ្លី​ឡើង​វិញ​សម្រាប់​សហគមន៍​នានា​ទូទាំង​ប្រទេស

អាម៉េរិកបានរួមចំណែកអស់រយៈពេលជាង៣០ឆ្នាំ និងជាម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារ សម្រាប់ប្រតិបត្តិការជាតិស៊ីម៉ាក់ក្នុងកិច្ចការសកម្មភាពបោសសម្អាតមីនមនុស្សធម៌ជួយសង្គ្រោះអាយុជីវិត។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងក្នុងកិច្ចពិភាក្សាជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងគណៈប្រតិភូ កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ដែលជួយគាំទ្រដល់ការបោសសម្អាតមីនតាមព្រំដែន និងឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក ផងដែរ។ ឯកឧត្តម ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេរហូតដល់ជាង ២០០លានដុល្លារអាម៉េរិក។

ឯកឧត្តម លី ធុជ បានទទួលស្គាល់ចំពោះការរួមចំណែករបស់សហរដ្ឋអាមេរិក អស់រយៈពេលជាង ៣០ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើនតាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។ ឯកឧត្តម បានចាត់ទុកភាពជាដៃគូ និងការបន្តកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាម៉េរិក នឹងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងសម្រេចបាននូវគោលដៅរួមនៃប្រទេសកម្ពុជាដែលមានសុវត្ថិភាព និងគ្មានមីន។

សូមរំឭកថា រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីកម្ពុជាទំហំ ៣ ៥៤១ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជា១១លានដុល្លារ ជួយបោសសម្អាតផ្ទៃដីចម្ការមីន

រដ្ឋាភិបាលជប៉ុន បានប្រកាស​ផ្តល់​ហិរញ្ញប្បទានឥតសំណងប្រមា […]

ក្រោមជំនួយចិន៖ CMAC បានរំដោះផ្ទៃដីចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាម​បានជិត ២ម៉ឺនហិកតា

តាមរយៈជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដោយគិតចាប់ពីឆ […]

រយៈពេល៣៣ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកខួបលើកទី២៧ នៃទិវាជា […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង១១លានដុល្លារ ដល់កម្ពុជា ដើម្បីបោសសម្អាតមីន

គំនិតផ្តួចផ្តើមដំណាក់កាលទី 3 ថ្មីផ្តោតលើខេត្តបាត់ដំបន់ […]

រយៈពេល ១០ខែ អង្គភាព CMAC សម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង៤ម៉ឺនគ្រាប់ លើផ្ទៃដីជាង១ម៉ឺនហិកតា

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរាយការណ៍អំ […]