ព័ត៌មានក្នុងស្រុក

សន្និសីទសំណង់ទីក្រុងឡុងចែករំលែកនិន្នាការបច្ចេកវិទ្យាសំខាន់ ៣ ធំៗ

បណ្ដាញស្ថាបត្យករជុំវិញពិភពលោកឬហៅ Archi-Tech Network (ATN) ថ្មីៗនេះ បានរៀបចំសន្និសីទសំណង់ដំបូងបង្អស់របស់ខ្លួននៅទីក្រុងឡុងដ៍ ខណៈក្រើនរំលឹកថាវិស័យសំណង់កំពុងផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់កម្មវិធីបើកចំហ (Open Software) បញ្ញាសិប្បនិម្មិត (AI) និងការចែករំលែកទិន្នន័យ។ សន្និសីទនេះបានប្រមូលផ្តុំអ្នករចនា និងអ្នកបច្ចេកវិទ្យាជាង ៥០០ នាក់ ដែលកំពុងឧបករណ៍ឌីជីថលសំណង់ ដើម្បីឱ្យមកចែករំលែកគំនិតគ្នា។ ជាក់...

អាន​បន្ថែម

កម្ពុជានឹងប្រទេសចំនួន៥ទៀតរួមគ្នាជំរុញទំនើបកម្មវិស័យព័ស្តុភារកម្មក្នុងតំបន់អាស៊ាន

កម្ពុជាដឹកនាំគំនិតផ្តួចផ្តើមពហុជាតិមួយ ដើម្បីធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់មានភាពប្រសើរឡើង និងទាក់ទាញការវិនិយោគពីបរទេស តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋ និងឯកជន កម្ពុជារួមនឹងបណ្តារប្រទេសចំនួន៥ទៀត នៅក្នុងតំបន់ កាលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានរួមគ្នារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម» សំដៅរួមគ្នាឈានទៅជំរុញការធ្វើទំនើបកម្មវិស័យភស្តុភារកម្មក្នុងតំបន់អាស៊ានឱ្យកាន់តែប្រស...

អាន​បន្ថែម

គម្រោងអាងទឹកដងកាំបិតក្នុងភូមិសាស្ដ្រ​ខេត្តកំពង់ធំ សាងសង់សម្រេចបានប្រមាណ ៩០%

វឌ្ឍនភាពការងារសាងសង់គម្រោងអាងទឹកដងកាំបិត ក្នុងភូមិសាស្ដ្រ​ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៩០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងអាងទឹកដងកាំបិត កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ តាមសេចក្តីរាយការណ៍ក្នុងពេលចុះពិនិត្យ គិតមកទល់ពេលនេះ លទ្ធផលការងារសាងសង់សរុបសម្រេចបានប្រមាណ ៩០% ហើយ ដោយក្នុងនោះរួមមាន៖ ទំនប់ដីផ្នែក...

អាន​បន្ថែម

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការគ្នាជាមួយក្រុមហ៊ុន BAUER Group ដើម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដីកសិកម្មប្រមាណ ៦០០ ហិកតា ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group ក្រោមវត្តមានលោកអគ្គលេខាធិការ សរ ចិត្រ...

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ តម្លៃជាង១៣លានដុល្លារ ជាផ្លូវការ

គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកែប និងខេត្តកំពត បានប្រកាសបើកការដ្ឋាសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៩ មីនា ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និ...

អាន​បន្ថែម

ស្ថាប័នជាតិ និងអន្តរជាតិ រៀបចំបង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ខេត្តកោះកុង

ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃនិងរុក្ខជាតិ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីបង្ហាញពីបំណងចង់បង្កើតតំបន់អភិរក្សសត្វក្រពើភ្នំ ក្នុងខេត្តកោះកុង។ នេះបើកិច្ចប្រជុំពិនិត្យលើរៀបចំបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ ក្រោមវត្តមានលោក ថៃ ចន្ថា អគ្គនាយករង តំណាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង និងលោក លូ វន្នី តំណាងអង្គការសត្វ...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៦៥%

គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុសាងសង់សម្រេចបានប្រមាណជិត ៦៥%។ នេះបើយោងតាមកិច្ចប្រជុំប្រចាំខែ មីនា ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ក្រោមវត្តមានឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលថ្ងៃ៣១ ...

អាន​បន្ថែម

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ តម្លៃ១១១លានដុល្លារ បើកឱ្យពលរដ្ឋឆ្លងកាត់ជាផ្លូវការហើយ

ដូចការគ្រោងទុក “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” បានបើកឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅហើយ។ អ្នកនាំពាក្យក្រសួងសារធារណការ ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។...

អាន​បន្ថែម

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្ត្រឌីជីថលកម្រិតខ្ពស់សម្រាប់និស្សិតកម្ពុជា សហភាពអឺរ៉ុបបានប្រកាសផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រឌីជីថល សំដៅគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងឌីជីថលឱ្យកាន់តែប្រសើរ។ ពិធីប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៨លានអឺរ៉ូ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហង់ជួន ណ...

អាន​បន្ថែម

រដ្ឋាភិបាលដាក់ទិសដៅរៀបចំអភិវឌ្ឍន៍តាមបណ្តាកោះក្នុងខេត្តកែប និងខេត្តព្រះសីហនុ

គណៈប្រតិភូអន្តរក្រសួងជាន់ខ្ពស់បញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែង ដើម្បីបញ្ចប់ផែនការមេអភិវឌ្ឍន៍សម្រាប់ឆ្នេរសមុទ្រខាងត្បូងក្នុងដែនទឹកកម្ពុជា បណ្តាកោះនៅក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តព្រះសីហនុ នឹងត្រូវបានអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងបានចុះសិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះដែលមានសក្តានុពលសេដ្ឋកិច្ចរួចរាល់ហើយ។ នេះបើយោងតាមសកកម្មចុះពិនិត្យវឌ្ឍនភាពគ...

អាន​បន្ថែម