ព័ត៌មានក្នុងស្រុក
កម្ពុជាដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់កោះរ៉ុងទៅកោះរ៉ុងសន្លឹមជាផ្លូវការ
អគ្គិសនីកម្ពុជាពង្រីកបណ្តាញអគ្គិសនីជាតិដល់សហគមន៍នៅឯនាយសមុទ្រ ដើម្បីជំរុញវិស័យទេសចរណ៍ និងសន្តិសុខថាមពល រាជរដ្ឋាភិបាល តាមរយៈអគ្គិសនីកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ៣៥គីឡូវ៉ុល ភ្ជាប់កោះរ៉ុង–កោះរ៉ុងសន្លឹម ជាផ្លូវការហើយ។ សេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា គម្រោងសាងសង់ខ្សែបណ្តាញអគ្គិសនីកម្លាំង ៣៥ គីឡូវ៉ុល ដែលភ្...
អានបន្ថែមក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤
លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវវិនិយោគពហុវិស័យក្នុងអំឡុងពេលកិច្ចប្រជុំកម្រិតខ្ពស់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជំរុញថាមពលបៃតង និងនវានុវត្តន៍ឌីជីថល ក្រុមហ៊ុន China Communication Construction Company (CCCC) បានបង្ហាញពីបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត ពិសេសផ្តោតលើវិស័យសំខាន់ៗចំនួន៤។ បំណងនេះបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្...
អានបន្ថែមវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង ចាប់ផ្តើមសាងសង់ហើយ
គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុភាព ១០០០ មេហ្កាវ៉ាត់ នៅខេត្តកោះកុង បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាកាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ហើយ...
អានបន្ថែមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ “កំណាត់ទី ២” បានបើកការដ្ឋានសាងសង់ជាផ្លូវការ
គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី ២” ប្រវែង ១៥១,៦ គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល - សមុទ្រ ខេត្តកែប) បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមធធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទា...
អានបន្ថែមទំរាំសង់ចេញជាសួនឧស្សាហកម្មផលិតតួរថយន្តខ្នាតយក្ស តើចិនប្រើបច្ចេកវិទ្យាអ្វីខ្លះ?
ក្រុមហ៊ុនចិន MMI Planning & Engineering Institute បានសន្សំសំចៃថវិការាប់លានយ័ន និងកាត់បន្ថយការយឺតយ៉ាវក្នុងការសាងសង់បានយ៉ាងច្រើន ដោយប្តូរមកប្រើប្រាស់ប្រព័ន្ធការងារឌីជីថលរបស់ក្រុមហ៊ុន Bentley នៅក្នុងគម្រោងសួនឧស្សាហកម្មផលិតកម្មតួថយន្តខ្នាតយក្សរបស់ខ្លួន។ គម្រោងសួនឧស្សាហកម្មតម្លៃ ១៨២,៥ លានដុល្លារនេះ ស្ថិតនៅក្នុងទីក្រុង Changchun បានបញ្ចប់ការសាងសង់កាលពីថ្មីៗនេះ ហើយកំពុងដើរតួរជាគ្រឹះដ៏សំខាន់សម្រាប់...
អានបន្ថែមកំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង៥១%ហើយ
គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦នេះ កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៥១,០៧% ។ នេះបើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ លោក ផន រឹម បានឱ្យដឹងថា តាមផែនការ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គ្រោងបញ្ចប់នៅអំ...
អានបន្ថែមប្រព័ន្ធធារាសាស្ត្រចំនួន ២៨ប្រព័ន្ធនៅតាមបណ្តោយគម្រោងហ្វូណនតេជោ ទទួលរងផលប៉ះពាល់
ការវាយតម្លៃបឋមកំណត់អត្តសញ្ញាណដីស្រែចម្ការជិត ៤០.០០០ ហិកតាដែលរងផលប៉ះពាល់ ខណៈដែលភាគីពាក់ព័ន្ធសម្របសម្រួលដើម្បីធានាបាននូវការធ្វើសមាហរណកម្មធនធានទឹកដោយរលូន ប្រព័ន្ធធារាសាស្ត្រចំនួន ២៨ ប្រព័ន្ធ ដែលមានទំហំផ្ទៃដីសរុប ៣៩ ៦៧៨ហិកតា នៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលបានទទួលរងផលប៉ះពាល់ពីគម្រោង។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់លើប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅតាមបណ្ត...
អានបន្ថែមរដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងព័ស្តុភារកម្ម ក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិព័ស្តុភារកម្មលើកទី១០ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងជាប្រធានក្រុមប្រឹក្សាជាតិព័ស្តុភារកម្ម កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ...
អានបន្ថែមមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សាងសង់បានជិត ៦០% ហើយ
វឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សម្រេចបានប្រមាណជិត៦០ % ហើយ។ នេះបើតាមដំណើរចុះពិនិត្យពិនិត្យវឌ្ឍនភាពការដ្ឋានគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម ស្ថិតក្នុងបរិវេណទីស្តីការក្រសួង (ក្បាលថ្នល់) សម្រេចបានប្រ...
អានបន្ថែមផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ចំនួន២ខ្សែ ក្នុងខេត្តបាត់ដំបង សង់បានជិត ៦០%
ផ្លូវជនបទ ប្រភេទក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង ចំនួន២ខ្សែ ក្នុងខេត្តបាត់ដំបង សាងសង់បានជិត៦០% ហើយ។ នេះបើយោងតាមឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។ ផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងខេត្តបាត់ដំបង រួមមាន៖ ខ្សែទី១៖ ឈ្មោះផ្លូវ NR.57B1-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង មានប្រវែងសរ...
អានបន្ថែម