ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារតម្លៃជិត ៥៧លានដុល្លារ បើកការដ្ឋានសាងស�

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននេះ គ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកា​បដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោ...

អាន​បន្ថែម

កម្ពុជាកំពុងពិភាក្សាជាមួយវៀតណាមលើគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញ

រដ្ឋាភិបាលកម្ពុជាបានស្នើគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញទៅប្រទេសវៀតណាមដើម្បីពិចារណាក្នុងគោលបំណងបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្លូវការរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Nguyen Nhat អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ...

អាន​បន្ថែម

រោងចក្រស៊ីម៉ងត៍ទំនើបជាងគេមួយក្នុងតំបន់បើកដំណើរការថ្ងៃនេះនៅខេត្តកំពត

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះ ...

អាន​បន្ថែម

កម្ពុជាគ្រោងស្នើរសុំកម្ចី 110 លានដុល្លារពីWBដើម្បីលើកកម្ពស់ផ្លូវជាតិលេខ 4

ផ្លូវជាតិលេខ 4 Source: Wikipedia ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារពិភព(World Bank) លោកចំនួន 110 លានដុល្លារដើម្បីកែលម្អផ្លូវជាតិលេខ 4 ។ យោងតាមលិខិតពីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រាក់កម្ចីនេះជាគម្រោងបន្តពីគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់ 2 Road Asset Management Project II (RAMP II) ដែលនឹងលើកកម្ពស់ផ្លូវជាតិលេខ4 ពីកម្រាលកៅស៊ូ DBST ទៅជាកម្រាលកៅស៊ូប៉េតុង (...

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវជាតិពីរខ្សែក្នុងថវិការជាង៦០ លានដុល្លារ នឹងចាប់ផ្តើមនៅខែមេសា

នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីលើកកម្រិតនិងថែទាំផ្លូវជាតិលេខ 3 និង 7 ក្នុងទំហំទឹកប្រាក់ ១៦,៩ លានដុល្លារអាមេរិក ក្រោមគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់2 ​ដែលគេហៅថា Road Asset Management Project II (RAMP II). ។ ក្រោមប្រាក់កម្...

អាន​បន្ថែម

៥ ទៅ១០ ឆ្នាំទៀត សក្តានុពលអចលទ្រព្យភ្នំពេញនឹងបែរទៅទិសខាងកើត

សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគេរំពឹងថានឹងមានការពង្រីកទៅភាគខាងកើតនៃរាជធានីក្នុងរយៈពេល 5 ទៅ 10 ឆ្នាំខាងមុខនេះ បើតាមការលើកឡើងរបស់អ្នកជំនាញវាយតម្លៃអចលនទ្រព្យ។ នៅក្នុងកិច្ចពិភាក្សាសំណេះសំណាលដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅប្រទេសកម្ពុជា នាថ្ងៃទី 1 ខែកុម្ភៈ អ្នកជំនាញផ្នែកទីផ្សារអចលនទ្រព្យបានជួបជុំគ្នានៅភោជនីយដ្ឋាន Topaz ដើម្បីពិភាក្សាលើប្រធានបទ "និន្នាការទីផ្សារអចលនទ្រព្យនៅរាជធ...

អាន​បន្ថែម

ក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ប្រកាសកែសម្រួលគោលការបង់រំលស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ

កាលពីថ្ងៃទី 2 ខែកុម្ភៈ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក បានប្រកាសពីការកែសម្រួលគោលការបង់បង្រ្គប់ប្រាក់កក់ 30 ភាគរយរបស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួន ដោយពន្យាររយៈពេលទូទាត់រហូតដល់ទៅ 24 ខែដើម្បីឆ្លើយតបទៅនឹងសំណើរបស់អតិថិជន ។ លំនៅដ្ឋានតម្លៃសមរម្យគឺជាគម្រោងដែលសាងសង់ដោយ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក ក្នុងគោលបំណងជួយប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបឱ្យទិញផ្ទះតម្លៃសមរម្យ។ គម្រោងទាំងមូលមានផ្ទះចំនួន 2457 ខ្...

អាន​បន្ថែម

ក្រុមហ៊ុន Aecom ទទួលបានការគ្រប់គ្រងប្រព័ន្ធលើខ្សែផ្លូវរថភ្លើងម៉ាឡេស៊ី

ក្រុមហ៊ុនវិស្វកម្មអាមេរិក Aecom ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ឲ្យត្រួតពិនិត្យមើលការដ្ឋានសាងសង់គម្រោងផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១៣ប៊ីលានដុល្លារនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន Aecom បានលើកឡើងថា ក្រុមហ៊ុននឹងមើលលើស្ថានីយរថភ្លើង ស្ពានផ្លូវដែក ផ្លូវដែករូងក្រោមដី និងឃ្លាំងទាំងអស់របស់គម្រោងដែលទាក់ទងនឹងការសាងសង់ខ្សែរថភ្លើងស...

អាន​បន្ថែម

៦,៧ប៊ីលានដុល្លារដាក់ស្នើដើម្បីលើកកំពស់ព្រលានយន្តហោះហ្វីលីពីន

សំណើទឹកប្រាក់ ៦.៧ប៊ីលានដុល្លារ សម្រាប់បង្កើនសមត្ថភាពលើសមុនបីដងរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកមួយទៅកាន់ក្រសួងដឹកជញ្ជូនដើម្បីពិចារណា។ អាកាសយានដ្ឋានដែលមានអាយុកាល៧០ឆ្នាំនេះ មានសមត្ថភាពទទួលអ្នកដំណើរក្នុងមួយឆ្នាំចំនួន ៣០លាននាក់ ប៉ុន្តែអាកាសយានដ្ឋានបានទទួលភ្ញៀវជាអ្នកដំណើរលើស ហើយកាលពីឆ្នាំមុនមានអ្នកដំណើ...

អាន​បន្ថែម

ការសាងសង់អគារបៃតងចាប់ផ្តើម

អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។ គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគា...

អាន​បន្ថែម

កំណត់ហេតុព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ ខែវិច្ឆិកា-ខែធ្នូ ឆ្�

ការងារប្រចាំខែត្រូវបានត្រួតពិនិត្យ ទី០៦ ខែវិច្ឆិកា: រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែសម្រាប់ខែតុលា និងកំណត់គោលដៅថ្មីសម្រាប់ខែវិច្ឆិកា​​។ នៅក្នុងកិច្ចប្រជុំផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្តីប្រកាសកំណត់ឲ្យមន្រ្តីធ្វើការប្តេជ្ញាដ៏មុតមាំដើម្បីសម្រេចនូវគោលដៅរួមសម្រាប់ក្រសួង។ គម្រោងលំនៅឋានត...

អាន​បន្ថែម

ការរចនាប្លង់កន្លែងសម្រាប់ការធ្វើដំណើរឆ្លងកាត់នៅទីក្រុងសេអ៊ូលឈ្នះពានរង្វាន់

ក្រុមហ៊ុនបារំាង Dominique Perrault Architecture បានឈ្នះការប្រកួតប្រជែងអន្តរជាតិក្នុងការរចនាប្លង់កន្លែងដឹកជញ្ជូន និងមជ្ឈមណ្ឌលទិញទំនិញដែលមានតម្លៃ ១.២ប៊ីលានដុល្លារនៅសង្កាត់ Gangnam ទីក្រុងសេអ៊ូល។ ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះនៅទីប្រជុំជនទីក្រុងសេអ៊ូលនេះ នឹងមានស្ថានីយរថភ្លើង ហាងលក់ទំនិញ វិចិត្រសាល មជ្ឈមណ្ឌលសិក្សាធិការ និងសួនឧទ្យាន ហើយនៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយជាកន្លែងក្រោមដីដ៏ធំបំផុតក្ន...

អាន​បន្ថែម