កម្ពុជា-កូរ៉េ និងអង្គការ(RFA) រួមគ្នាកែច្នៃទឹកភ្លៀង សម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរដ្ឋ

 

រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បានពិភាក្សាអំពីគម្រោងប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ Rainwater For Drinking (RFD) នៅតាមមន្ទីរពេទ្យរដ្ឋ នៅប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងាជាមួយក្រុមការងាររាជបណ្ឌិតសភាកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។

ជំនួបពិភាក្សានេះ បានរៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ និងដៃគូសហការ ពីរាជបណ្ឌិតសភាកម្ពុជា ចូលរួមសរុបមានចំនួន ១២រូប។

បន្ថែមពីនេះ កិច្ចពិភាក្សានេះ បានពិនិត្យឃើញពីគុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃសម្រាប់យកមកបរិភោគ​។ ក្នុងនោះ រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បង្កើតគម្រោង “ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនៅតាមមន្ទីរពេទ្យរបស់រដ្ឋក្នុងប្រទេសកម្ពុជា” ក្នុងគោលបំណងផ្ដល់ជូននូវទឹកស្អាតដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្តគម្រោងសម្រាប់បរិភោគ។

គំនិតផ្តួចផ្តើមនេះតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាបាននូវលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងអនាគតដែលមានសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ នៅពេលដែលគម្រោងនេះដំណើរការ វាសន្យាថានឹងកំណត់ស្តង់ដារថ្មីសម្រាប់និរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈនៅក្នុងតំបន់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]