កម្ពុជា-ចិន រួមគ្នាបើកការអនុវត្តគម្រោង «អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ដើម្បីជំរុញកម្ពុជាឆ្ពោះទៅរកអនាគតបៃតង

ក្រសួងបរិស្ថានបានប្រកាសអនុវត្តគម្រោង «លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការអនុវត្ត និ​ង​​ប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ដែលនេះគឺជាការជំរុញកម្ពុជាឆ្ពោះទៅរកអនាគតបៃតង តាមរយៈការអភិវឌ្ឍអេកូទេសចរណ៍​។ គម្រោងនេះ ស្ថិតក្រោមជំនួយឧបត្ថម្ភពីមូលនិធិពិសេ​ស​កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។

ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម Wang Wenbin បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងសំខាន់ៗដូចជា ការជំរុញការសិក្សាស្រាវជ្រាវ និងអភិរក្សប្រភេទកេសរកូលព្រៃ ការបណ្ដុះបណ្ដាល និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការអភិរក្សធម្មជាតិ។ តាមរយៈគម្រោងនេះ ក៏នឹងជួយបង្កើតឱកាសការងារបន្ថែមដល់សហគមន៍មូលដ្ឋានបានច្រើនថែមទៀតផងដែរ។

ឆ្លើយតបទៅនឹងការគាំទ្រនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ស្ថាប័នជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវការសិក្សាស្រាវជ្រាវ ការចងក្រងទិន្នន័យ និងការអភិរក្សពូជកេសរកូលព្រៃ ព្រមទាំងដំណើរការរបស់មជ្ឈមណ្ឌលកន្លងមករហូតដល់បច្ចុប្បន្ននេះ។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថាគម្រោងទាំងមូលនឹងទទួលបានជោគជ័យជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏កាន់តែជិតស្និទ្ធ និងរឹងមាំដើម្បីបន្តរក្សានូវប្រភេទពូជកេសរកូលព្រៃដ៏សម្បូរបែបរបស់កម្ពុជាឱ្យនៅគង់វង្ស។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំកែប្រែមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ដោ​យ​បែងចែកជាតំបន់អភិវឌ្ឍន៍១៦តំបន់ ដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការសិក្សាស្រាវជ្រាវ ការអប់រំផ្សព្វផ្សាយ ការ​រៀបចំចិញ្ចឹមសត្វ និងយន្តការអភិវឌ្ឍផ្សេងៗទៀត ស្ថិតនៅលើផ្ទៃដីសរុប ២.០២០ហិកតា។

កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននេះ គឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្សអេកូឡូស៊ី ខណៈពេលដែលការលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងស្រុកតាមរយៈទេសចរណ៍ធម្មជាតិ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]

ក្រុមហ៊ុនមួយស្នើបង្កើតរោងចក្រផលិតប្រេងរំអិល លើផ្ទៃដីទំហំជាង ៤ហិកតា នៅខេត្តកណ្តាល

ក្រុមហ៊ុន ខសមិកស៍ អយល៍ ខេមបូឌា ឯ.ក (COSMIC OIL CAMBODIA […]

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនៅបន្ទាយមានជ័យជំហានទី២ ជិតបញ្ចប់១០០% ហើយ

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហ […]