កម្ពុជា-ហុងកុង ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហការធនធានទឹក និងឧតុនិយមបន្ថែមទៀត

ក្រសួងធនធានទឹក និងឧតុនិយម និងទីភ្នាក់ងារសង្កេតឧតុនិយមជាតិហុងកុង ក្នុងទីក្រុងហុងកុង បានប្តេជ្ញាថា នឹងរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម សំដៅអភិវឌ្ឍសមត្ថភាពវិស័យឧតុនិយមប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងដោយភាគីទាំងពីរ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បានឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧតុនិយម តាមរយៈលើកកម្ពស់ការកសាងសមត្ថភាពប្រតិបត្តិការ និងសេវាកម្មឧតុនិយមស្របតាមស្តង់ដាអន្តរជាតិ ជាពិសេសផ្តោតលើវិស័យអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងការព្យាករធាតុអាកាសនៅក្នុងតំបន់ និងរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពវិស័យឧតុនិយមប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យ៉ាងណាមិញ តាមរយៈពិធីចុះ MoU នេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្តេជ្ញា បន្តធ្វើទំនើបកម្មវិស័យឧតុនិយម កសាងសមត្ថភាពប្រតិបត្តិការនិងសេវាកម្មឧតុនិយម និងបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងការរៀបចំជំរុញការអភិវឌ្ឍលើការប្រើប្រាស់ទិន្នន័យឧតុនិយមឱ្យកាន់តែប្រសើរឡើងសម្រាប់បម្រើដល់ពហុវិស័យ នាពេលអនាគតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]