ក្នុងឆ្នាំ២០២៤ កម្ពុជាមានគម្រោងវិនិយោគថ្មី ៤១៤ ស្មើនឹង $៦,៩ ពាន់លាន កើន ៥៤%

នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កើន​​​ពី ២៦៨ គម្រោងនៅឆ្នាំ២០២៣ ស្មើនឹង ៥៤%។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ។

គម្រោងវិនិយោគដែលទទួលបានការអនុញ្ញាតខាងលើនេះ មានទំហំទុនវិនិយោគសរុបចំនួន ៦.៩០០លានដុល្លារ កើនឡើង ៤០% នៅក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតែ ៤.៩២៧លានដុល្លារប៉ុណ្ណោះ។

សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ដឹក​នាំកិច្ចប្រជុំក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជាលើកដំបូង​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការងារក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចាត់ទុកថា ការកើនឡើងនៃគម្រោងវិនិយោគនេះ គឺដោយសារ កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិកាន់តែប្រសើរ និងកំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ បាននិងកំពុង​ដោះស្រាយ​ការ​លំបាក និង​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជនសំដៅបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរសម្រាប់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]