ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន គ្រោងបើករោងចក្រនៅកម្ពុជា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំផុតរបស់ប្រទេសចិនដែលមានឈ្មោះថា BYD មានគម្រោងចូលមកបណ្តាក់ទុន ដើម្បីបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជាប្រមាណជា ៥.០០០នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីក្រុមហ៊ុន BYD កម្ពុជានៅមានក្រុមហ៊ុនចំនួន ២ទៀតដែលបានស្នើសុំមកបើករោងចក្រនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានរួចហើយនូវក្រុមហ៊ុនរថយន្តហ្វត (Ford) របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនតូយ៉ូតា (Toyota) របស់ប្រទេសជប៉ុន និងក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (Hyundai) របស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងដំណើរការសកម្មភាពការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជានោះ។

សម្ដេចបានបញ្ជាក់ទៀតថា នេះគឺជាការពង្រីកទំហំសេដ្ឋកិច្ចរបស់កម្ពុជា ដោយសម្តេចសង្ឃឹមថា នៅថ្ងៃខាងមុខ ក្រុមហ៊ុនធំៗមកពីខាងក្រៅប្រទេសទាំងឡាយនឹងអាចភ្ជាប់ខ្លួនជាបណ្តាក្រុមហ៊ុនតូច និងមធ្យម នៅកម្ពុជាសម្រាប់ការផ្គត់ផ្គង់គ្រឿងផ្សំជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង និងមានផែនការក្នុងការដំឡើងស្ថានីយ​បញ្ចូលថាមពលយានយន្តអគ្គិសនីចំ​នួ​ន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជាផងដែរ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]