ក្រុមហ៊ុន Sunwah ចង់វិនិយោគលើការផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈកំពុងសិក្សាលម្អិត

អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាលម្អិតពីវិស័យដ៏មានសក្ដានុពលមួយនេះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយ។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាងតំណាងក្រុមហ៊ុន ជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)កាលទី១០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានឱ្យដឹងថា កិច្ចពិភាក្សាជាមួយក្រុមហ៊ុន គឺក្នុងបំណងស្វែងយល់និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ដែលទើបបានដាក់ចេញឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។ (អានបន្ថែម)

ឯកឧត្តមបន្តថា បន្ទាប់ពីពិភាក្សាការងារនេះ ក្រុមហ៊ុន Sunwah Group បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងស្វាគមន៍ និងអំណរអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគនាពេលកន្លងមក ព្រមទាំងជាគោលដៅក្នុងការសិក្សាបន្ថែមពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនី ខណៈឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតឱកាសការងារបន្ថែមជូនពលរដ្ឋ និងពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែសម្បូរបែប។

តាមរយៈកិច្ចពិភាក្សានេះដែរ CDC ក៏បានជម្រាបជូនក្រុមហ៊ុនពីក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិនានា ដែលអំណោយផលដល់ការវិនិយោគក្នុងវិស័យនេះ ដូចជា៖ ច្បាប់ស្ដីពីវិនិយោគកម្ពុជា ផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានភាពអំណោយផលខ្លាំងដល់វិស័យនេះជាដើម។ CDC អះអាងថា នឹងត្រៀមខ្លួនជានិច្ចក្នុងការគំាទ្រនិងសម្រួលដល់ការវិនិយោគនៃគម្រោងខាងលើ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]