ចិន ចង់វិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងវិស័យកម្មន្តសាលវាយន្តសាលនៅកម្ពុជា

គណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន  ចង់វិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងវិស័យកម្មន្តសាលវាយន្តសាលនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមប្រតិភូចិន បានមកស្វែងយល់ពីវិស័យនេះនៅកម្ពុជារួចរាល់ហើយ។

នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនចិន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ តំណាងគណៈប្រតិភូចិន បានឱ្យដឹងថា គោលបំណងរបស់គណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជា គឺដើម្បីស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទីតែម្តង។

ជាការឆ្លើយតប ឯកឧត្តម លឹម វិសាល បានស្វាគមន៍និងគាំទ្រគម្រោងវិនិយោគដែលគណៈប្រតិភូមានបំណងបណ្តាក់ទុននៅកម្ពុជា ព្រោះគម្រោងទាំងពីរនេះជាប្រភេទគម្រោងដែលទទួលបានការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ឯកឧត្តមបន្តថា ការវិនិយោគក្នុងកម្មន្តសាលវាយនភណ្ឌពីដើមទីដល់ចុងទី (ការផលិតក្រណាត់ ឡេវ រហូតដល់ចេញជាសម្លៀកបំពាក់) ស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញលើកទឹកចិត្តឱ្យមានការផលិតវត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើនជាអតិបរិមាដើម្បីបង្កើនតម្លៃបន្ថែម និងបំពេញតម្រូវការទីផ្សារនាំចេញ។

ឯកឧត្តមរំពឹងថា តាមរយៈគម្រោងនេះ ក៏នឹងជាកម្លាំងជួយជំរុញបន្ថែមនៅពេលដែលកម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩ខាងមុខនេះ ដែលវិធានប្រភពដើមទំនិញសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនឹងទាមទារឱ្យមានការបម្លែងពីរដំណាក់កាល(double transformation)ផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៤០គម្រោង មានទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តំបន់រ៉ាមសាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន

ការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកអាស៊ានបានបើកផ្លូវឱ្យតំ […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]