បញ្ហាប្រឈមនៅចំពោះមុខការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ

ដោយសារចំនួនពលករបរទេស និងអ្នកធ្វើដំណើរក្នុងប្រទេសកម្ពុជាមានការថយចុះចាប់តាំងពីរដ្ឋាភិបាលបានប្រកាសហាមប្រាមប្រតិបត្តិការល្បែងស៊ីសងតាមអ៊ិនធើណែត ដែលគ្រប់គ្រងដោយជនជាតិចិនកាលពីខែសីហាកន្លងមកនេះ មានការប៉ះពាល់លើតម្រូវការ និងទៅលើវិស័យនិវាសនដ្ឋាននៅកម្ពុជា។

ដើមឡើយ ការវិនិយោគរបស់ចិនបានជំរុញឱ្យមានកំណើនជួលច្រើន នៅក្រុងព្រះសីហនុដែលត្រូវបានបង្កើតឡើងដោយជនជាតិចិន ដែលពួកគេតែងតែមានលុយច្រើន ហើយហ៊ានចំណាយខ្ពស់ជាងអត្រាទីផ្សារ។ តម្លៃទិញលក់ដីធ្លីនៅក្រុងព្រះសីហនុបានធ្លាក់ចុះ ៣០ ភាគរយ ចាប់តាំងពីការហាមឃាត់ត្រូវបានអនុវត្ត ស្របពេលដែលតម្លៃជួលក៏បានធ្លាក់ចុះជាងពាក់កណ្តាលនៃតម្លៃកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលទើបនឹងសាងសង់ថ្មីៗនៅក្រុងព្រះសីហនុឃើញថា មានការលក់ចេញ មិនដល់ ៥០ ភាគរយផង។

អ្នកអភិវឌ្ឍន៍ជាច្រើន បានឃើញការលក់ធ្លាក់ចុះចាប់តាំងពីឆ្នាំមុន ដោយសារកត្តាខាងក្នុង និងខាងក្រៅ រួមមានការតំហយកំណើនសេដ្ឋកិច្ច និងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន។ តម្រូវការពីជនបរទេសត្រូវបានគេរំពឹងថា នឹងបាត់ទៅវិញនៅឆមាសទីមួយនៃឆ្នាំនេះ បន្ទាប់ពីការផ្ទុះឡើងនៃមេរោគកូវីដ ១៩ ដោយសារភាគច្រើននៃជើងហោះហើររវាងប្រទេសចិន និងប្រទេសកម្ពុជាត្រូវបានលុបចោល។ សម្រាប់ការអភិវឌ្ឍទាំងនេះ អ្នកទិញជនជាតិចិន ជាក្រុមអ្នកទិញបរទេសធំជាងគេ។ ចំណែកឯអ្នកទិញក្នុងស្រុក សម្រាប់វិស័យនេះ នៅពិបាកពឹងផ្អែកនៅឡើយ។ អ្នកទិញខ្លះ អាចទិញទ្រព្យសម្បត្តិទាំងនេះ ទុកធ្វើជាផ្ទះវិស្សមកាល ចំណែកអ្នកផ្សេងទៀត ទិញវាសម្រាប់ទុកវិនិយោគបន្ត។ គេរំពឹងថាទីផ្សារក្នុងឆមាសទី ១ នៃឆ្នាំនេះ នឹងបន្តធ្លាក់ចុះដែលអូសទាញដោយតម្រូវការទាបពីអ្នកទិញក្នុងស្រុក និងបរទេស ក៏ដូចជាវិនិយោគិនដែលហ៊ានប្រថុយចំណានៗ។

អ្នកអភិវឌ្ឍន៍ខ្លះ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញដីសម្រាប់អភិវឌ្ឍន៍លំនៅឋាន ដោយសារតែការព្រួយបារម្ភអំពីការផ្គត់ផ្គង់គម្រោងលើស នៅក្នុងតំបន់ដែលខ្លួនវិនិយោគ។ ពួកគេនឹងត្រូវបង្ខំចិត្តកែសម្រួលផែនការរបស់ពួកគេ ឱ្យស្របនឹងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។ ឧទាហរណ៍ មានគម្រោងខុនដូច្រើនដែរ​ដែលគ្រោងការបើកដំណើរការក្នុងដំណាក់កាលដំបូង តែត្រូវបានពន្យារពេលវិញ ដោយអ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមបង្វែរទៅលក់សម្រាប់តែទីផ្សារក្នុងស្រុក ហើយបង្វែរតម្លៃសម្រាប់តែអ្នកទិញក្នុងស្រុក ដោយសារតែតម្រូវការក្នុងស្រុកប្រែជាខ្ពស់ជាង ជាពិសេសសម្រាប់ទីតាំងលំនៅឋាន ដែលទើបនឹងបង្កើតថ្មី។

ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ បានក្លាយជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលសេដ្ឋកិច្ចកម្ពុជា ត្រូវធ្វើដំណើរឆ្លងកាត់ឱ្យបាន នៅឆ្នាំ ២០២០ នេះ។ កំណើនផលិតផលក្នុងស្រុកសរុប អាចនឹងធ្លាក់ចុះដល់ ៦ ភាគរយនៅឆ្នាំនេះ។ ជាលទ្ធផលអ្នកអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថា នឹងអាចបញ្ចូលលំនៅឋាន ដែលទើបសាងសង់ថ្មី យកមកដាក់លក់ទីផ្សារ បានតែចំនួនតិចតួចប៉ុណ្ណោះ។

និយាយជារួម ចក្ខុវិស័យសម្រាប់ទីផ្សារលំនៅឋានសម្រាប់ឆ្នាំនេះ គឺនៅមានភាពមិនទាន់ច្បាស់លាស់ដដែល មូលហេតុធំមួយនោះ គឺថាដោយសារតែទិន្នផលជួលទាប និងកង្វះកំណើនភតិកៈបរទេសមកជួលស្នាក់នៅ៕

ដោយៈ អ៊ីរីក វុង ឈុន ឡាផ ( Eric Wong Chon Lap )

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនយក្ស ២ Collins Engineers និង Bentley រួមគ្នាបង្កើតបច្ចេកវិទ្យាសំណង់ថ្មីមួយ…

ក្រុមហ៊ុន Collins Engineers និង Bentley Systems កំពុងសហ […]

ខេត្តស្ទឹងត្រែង ទាក់ទាញបានគម្រោងវិនិយោគលើវិស័យសំខាន់៤ មានតម្លៃទុនប្រមាណ ១១៤លានដុល្លារ

ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យស […]

តើ Unified Reality Modeling ជាអ្វី? ជួយធ្វើទំនើបកម្មគំរូប្លង់ឌីជីថលបែបរស់រវើកដូចម្ដេច?

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងយកឈ្នះលើបញ្ហាប្រ […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

ក្រុមហ៊ុនជប៉ុនចង់និយោគមន្ទីរពេទ្យឯកជន និងផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់ខ្លួនដល់កម្ពុជា

កិច្ចប្រជុំដ៏សំខាន់មួយបានបង្ហាញផែនការសម្រាប់មន្ទីរពេទ្យ […]

ខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែចំនួន ១៨ក្រុមហ៊ុន ស្មើនឹង ២១អាជ្ញាប័ណ្ណ

បច្ចុប្បន្នខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យរ៉ែ […]