បដិវត្តន៍នៃវិស័យការិយាល័យពាណិជ្ជកម្ម នាពេលអនាគត

ទីផ្សារការិយាល័យនឹងនៅតែបន្តកើនឡើង ខណៈតម្លៃដីធ្លីនៅតែបន្តកើនឡើង ដូចជាការជួលការិយាល័យនៅក្នុងរាជធានីភ្នំពេញបានកើនឡើងយ៉ាងជាប់បន្តគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការផ្គត់ផ្គង់បន្ថែម បន្តចូលមកបំពេញទីផ្សារក៏ដោយ។

ទីផ្សារការិយាល័យសព្វថ្ងៃនៅក្នុងរាជធានីភ្នំពេញ នៅតែមានការកើនឡើង ហើយរហូតមកដល់ពេលនេះ មិនមានកត្តាហានិភ័យសម្រាប់ការធ្លាក់ចុះបន្ទាប់ទេ។ វិស័យនេះ បានរីកចម្រើនខណៈដែលក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន បានសម្រុកមកប្រទេសកម្ពុជា។

ដោយសារចំនួនអគារការិយាល័យជាច្រើនទៀត កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការនៅឡើយ បូករួមនឹងចំនួនទីតាំងដែលបានទទួលកក់ទុកមុនស្រេចហើយនោះ គេរំពឹងថា នឹងមានការចាប់ផ្តើមសាងសង់បន្ថែមទៀត។ កត្តានេះ នឹងនាំឱ្យមានការកើនឡើងនូវការផ្គត់ផ្គង់នាពេលអនាគត ដែលបានគ្រោងទុក ក្រោយពីឆ្នាំ ២០២២ ទៅ។

ទន្ទឹមនឹងនេះ កំណើនកន្លែងទំនេរគ្មានអ្នកទិញ អាចនឹងកើនឡើងខ្លាំង ចំពោះអគារចាស់ៗដែលបានកសាងរួចតាំងពីខ្ទង់ ១០ ឆ្នាំមុន ដែលកត្តានេះ អាចនឹងបង្ខំឲ្យម្ចាស់ផ្ទះជួល បញ្ចុះតម្លៃជួលដើម្បីទាក់ទាញអតិថិជន ឬអាចនឹងចាប់ផ្តើមកែលម្អនូវគុណភាពការិយាល័យជួលរបស់ខ្លួន ដើម្បីរក្សាអតិថិជន ដែលកំពុងជួលរួចមកហើយ។

ការព្រួយបារម្ភមួយទៀត គឺការកើនឡើងនៃដង់ស៊ីតេមនុស្សក្នុងអគារការិយាល័យ។ កន្លែងធ្វើការបែបបើកទូលាយ (flexible working spaces) មាននិន្នាការកើនឡើង នៅពេលមានការរីករាលដាលនៃជំងឺរាតត្បាតរាលដាលកូវីដ១៩។ ដូច្នេះ អគារខ្លះនឹងត្រូវមានគិតគូរអំពីសមត្ថភាពប្រតិបត្តិការជណ្តើរយន្ត ដើម្បីដោះស្រាយជាមួយនឹងបរិមាណមនុស្សចេញចូល។ កន្លែងធ្វើការដែលអាចបត់បែនបាន ជាធម្មតា ត្រូវបានបំពាក់ដោយឧបករណ៍ចាំបាច់មួយចំនួន ហើយការធ្វើដូចនេះ អនុញ្ញាតឱ្យបុគ្គិលមួយចំនួន មានការិយាល័យរូបវន្ត សម្រាប់បំពេញការងារក្នុងរយៈពេលជាក់លាក់ណាមួយ ដោយតម្លៃដែលបានគិតទុកជាមុន។

លើសពីនេះទៀត មនុស្សកាន់តែច្រើនក្នុងមួយជាន់ៗនៃអគារ នឹងត្រូវការប្រព័ន្ធម៉ាស៊ីនត្រជាក់ទំនើបជាងមុន ដើម្បីរក្សាសីតុណ្ហភាពថេរនៅគ្រប់បរិវេណកន្លែអធ្វើការ។ ចំនួនមនុស្សក្នុងការិយាល័យ នៅក្នុងអគារការិយាល័យកាន់តែច្រើន ក៏មានន័យថា គួរតែមានការរៀបចំ ‘ផាសុកដ្ឋាន’ ( Supporting Amenities ) សម្រាប់អគារឱ្យបានច្រើន ជាពិសេស ចំពេលដែលបរិក្ខារបែបនេះ មានដូចជា បន្ទប់ទឹកជាដើម កាន់តែមានសារៈសំខាន់សម្រាប់អ្នកជួល។

នៅពេលអនាគត គេរំពឹងថា អ្នកជួលកាន់តែច្រើននឹងផ្លាស់ប្តូរទៅកន្លែងធ្វើការដែលអាចបត់បែនបាន។ នេះមានន័យថា ពួកគេនឹងត្រូវការកន្លែងទំនេរសម្រាប់ធ្វើការកាន់តែតិច ប៉ុន្តែត្រូវបង់ថ្លៃជួលបន្ថែមទៀតក្នុងមួយម៉ែត្រការ៉េ ព្រោះដើម្បីបានកន្លែងធ្វើការបែបបើកទូលាយ (flexible working spaces)  ពួកគេត្រូវការរកជួលអគារដែលមានគុណភាពល្អ៕

ដោយៈ Eric Wong Chon Lap

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្នកជំនាញ៖ ដើម្បីប្រើ AI ឱ្យជោគជ័យក្នុងវិស័យសំណង់ ត្រូវធ្វើរឿងមួយនេះ!

មេដឹកនាំក្នុងឧស្សាហកម្មបានសង្កត់ធ្ងន់ថា ដើម្បីប្រើប្រាស […]

កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា

កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រត […]

ក្រសួងកសិកម្មសហការជាមួយសហគ្រិនចិន ជំរុញវិនិយោគអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា

​ក្រសួងកសិកម្ម និងសហគ្រិនចិន បានកំពុងរួមគ្នាជំរុញការវិន […]

៣ខែ ដើមឆ្នាំ២០២៦ វិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា នាំចេញបានរហូតដល់ ៥៨០លានដុល្លារ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញពីភាពអាចព្យាករណ៍បា […]

ជប៉ុននិងអាមេរិក បន្តផ្តល់ជំនួយជាង១លានដុល្លារ ជួយដល់គម្រោងអភិរក្ស និងជួសជុសប្រាសាទខ្មែរ

រដ្ឋាភិបាលប្រទេសជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែបានបន្តផ្ […]

អគារវះកាត់ថ្មី នៃមន្ទីរពេទ្យកុមារជាតិ តម្លៃជាង ៥លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ

ដោយមានការគាំទ្រពីជំនួយមនុស្សធម៌អន្តរជាតិ អគារទំនើបបួនជា […]