រដ្ឋាភិបាលថ្មីត្រៀមថវិកា ១០០លានដុល្លារ សម្រាប់ជួយវិស័យកសិកម្ម ជាពិសេសកសាងប្រព័ន្ធធារាសាស្ត្រ

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់វិស័យកសិកម្ម​ ជាពិសេសជួយទប់ការធ្លាក់ថ្លៃនៃកសិផល និងកសាងប្រព័ន្ធធារាសាស្ត្រ ជូនប្រជាកសិករកម្ពុជា។ នេះបើតាមការប្រកាស​របស់នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះ​សំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០ នាក់ មក​ពី​រោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បី​អន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗរួចជាស្រេច។

ឯកឧត្តមបានបន្ថែមថា តម្លៃកសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅពេល​ដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងចូលជួយ ដោយសារតម្លៃកសិផលពឹងផ្អែកលើទីផ្សារពិភពលោក​ ហើយតម្លៃមិនចេះតែឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។

ជាមួយនឹងកញ្ចប់ថវិកាដែលត្រៀមនេះ ឯកឧត្តមបានអះអាងថា ការត្រៀមថវិកានេះ ​ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផល​ទទួលបាន​ល្អហើយ រាជរដ្ឋាភិបាល ត្រូវរកទីផ្សារជូនពួកគាត់ ដើម្បីទទួលបានចំណូល។

បន្ថែមពីនេះ ឯកឧត្តមហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កន្លែងណា​ដែល​លំបាកយើងជួយអន្ត​រា​គមន៍ ដូចជាខ្វះប្រព័ន្ធធារាស្ត្រជាដើម»។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្ម នៅ​តាមគ្រប់ភូមិ ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]