រយៈពេល ៧ខែនេះ រដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការបញ្ចេញសំណល់ពុលរាវបាន ១០លានម៉ែត្រគូប

យ៉ាងហោចណាស់សំណល់រាវពីរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា រហូតជាង ១០លានម៉ែត្រគូប ត្រូវបានក្រសួងបរិស្ថានកម្ពុជា ធ្វើការទប់ស្កាត់មិនឱ្យបញ្ចេញចោលមកទីសាធារណៈ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

ក្រសួងបរិស្ថាន បានឱ្យដឹងថា ការទប់ស្កាត់សំណល់រាវជាង ១០លានម៉ែត្រគូបនេះ ធ្វើឡើងស្របតាមវិធានការច្បាប់ និងការចូលរួមពីម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ដែលបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ គិតរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៥។

គួរបញ្ចាក់ថា គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥ រោងចក្រ-សហគ្រាស និងក្រុមហ៊ុន ចំនួន ៩១ទីតាំង ជាបន្តបន្ទាប់ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។

ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណ ដល់បណ្តាក្រុមហ៊ុន និងរោចក្រទាំងអស់ ដែលបានចូលរួមសហការ ធ្វើការបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ក៏ដូចជាគោរពតាម បទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានល្អប្រសើរ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ជាធរមានរបស់កម្ពុជា។

គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងបរិស្ថានបាន​ធ្វើ​ការ​ណែនាំ ចេញលិខិតបញ្ជាកែប្រែ និងពិន័យអន្តរការណ៍ជាបន្ទាន់ដល់រោង​ចក្រ​ ក្រុមហ៊ុន និងអគារពាណិជ្ជកម្មផ្សេងៗ ជិត៣០កន្លែង  ដែលលួចបញ្ចេញចោលនូវសំណល់រាវយ៉ាងហោចណាស់ ១.៣៦៦.៥៦០ម៉ែត្រគូប ចូលតំបន់សាធារណៈ។ (អានបន្ថែម)

គំនិតផ្តួចផ្តើមនៃការការពារអត្ថប្រយោជន៍សុខភាពសាធារណៈ និងបរិស្ថាននាពេលនេះ ត្រូវបានគេរំពឹងថានឹងនៅតែបន្ត ខណៈរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពដល់ការការពារប្រជាពលរដ្ឋ និងប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តំបន់រ៉ាមសាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន

ការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកអាស៊ានបានបើកផ្លូវឱ្យតំ […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]