Bentley បង្ហាញពីជោគជ័យហិរញ្ញវត្ថុក្នុងត្រីមាសទី២ ខណៈបន្ដផ្ដោតលើបច្ចេកវិទ្យាសំខាន់ ២

ក្រុមហ៊ុន Bentley Systems ដែលជាអ្នកដឹកនាំលំដាប់ពិភពលោកក្នុងវិស័យកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសជាផ្លូវការនូវការផ្តល់ភាគលាភជាសាច់ប្រាក់ចំនួន ០,០៧ ដុល្លារក្នុងមួយហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦។

ក្រៅពីបង្ហាញពីភាគជោគជ័យផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុនក៏បានបង្ហាញនូវសន្ទុះការងារដ៏ខ្លាំងក្លា ខណៈប្ដេជ្ញាជួយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសកល ដោយផ្ដោតលើបច្ចេកវិទ្យាសំខាន់ ២ គឺបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin។

Bentley Systems បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់អ្នកជំនាញក្នុងការរចនា សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ។ នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងតម្រូវការកើនឡើងសម្រាប់សន្តិសុខថាមពល ការសម្របខ្លួនទៅនឹងអាកាសធាតុ និងការដឹកជញ្ជូនប្រកបដោយចីរភាព ក្រុមហ៊ុនបានចាត់វិធានការយុទ្ធសាស្ត្រជាច្រើននាពេលថ្មីៗនេះ ដើម្បីដឹកនាំការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យវិស្វកម្ម។

ឧទារហណ៍ដូចជា កាលពីខែឧសភា ឆ្នាំ២០២៦ Bentley បានបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាថ្មីមួយនៅទីក្រុងកេបិច (Québec City)។ មជ្ឈមណ្ឌលនេះដើរតួជាចំណុចកណ្តាលសម្រាប់ការអភិវឌ្ឍន៍ “ហេដ្ឋារចនាសម្ព័ន្ធ AI” ដោយមានគោលបំណងធ្វើស្វ័យប្រវត្តិកម្មកិច្ចការវិស្វកម្មដែលទាមទារជំនាញខ្ពស់ និងធ្វើឱ្យប្រសើរឡើងនូវផលិតភាពរបស់អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក។ (អានបន្ថែម)

លើសពីនេះ Bentley កំពុងពង្រីកគំនិតផ្តួចផ្តើម “ហេដ្ឋារចនាសម្ព័ន្ធ AI” របស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីធ្វើស្វ័យប្រវត្តិកម្មដំណើរការការងារវិស្វកម្មស្មុគស្មាញ និងបង្កើនផលិតភាពសម្រាប់ក្រុមហ៊ុននានាទូទាំងពិភពលោកយ៉ាងខ្លាំង។

ជាឧទាហរណ៍ ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី MicroStation 2026 កាលពីពេលថ្មីៗនេះ បានបញ្ចូល AI ក្នុងនោះដែរ ដែលជួយឱ្យវិស្វករសម្រួលដល់ការបញ្ជូនគម្រោង និងពង្រឹងការបញ្ចូលគ្នានៃទិន្នន័យភូមិសាស្ត្រ 3D។

ទន្ទឹមនឹងនេះ កម្មវិធីរបស់ Bentley ដូចជាវេទិកា ProjectWise និង OpenGround ថ្មីៗនេះក៏ទទួលបានការអនុញ្ញាតពី FedRAMP ជាផ្លូវការផងដែរ។ ការបញ្ជាក់នេះគឺជាលើកដំបូងដែលទីភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិកអាចប្រើប្រាស់ដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានយ៉ាងពេញលេញនៅក្នុងបរិយាកាស Cloud ប្រកបដោយសុវត្ថិភាព។ (អានបន្ថែម)

ក្រៅពីការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ Bentley នៅតែប្តេជ្ញាចិត្តលើកកម្ពស់វប្បធម៌នៃឧត្តមភាពនៅក្នុងឧស្សាហកម្មស្ថាបត្យកម្ម វិស្វកម្ម និងសំណង់។ ក្រុមហ៊ុនក៏បានបើកឱ្យដាក់ពាក្យជាផ្លូវការសម្រាប់ការប្រកួតប្រជែងពានរង្វាន់ Year in Infrastructure (YII) ប្រចាំឆ្នាំ ២០២៦ ដ៏មានកិត្យានុភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]