កម្ពុជានឹងប្រែក្លាយបបណ្តាខេត្តទិសខាងកើតឱ្យក្លាយជាតំបន់ឧស្សាហកម្ម ក្នុងរយៈពេល២០ឆ្នាំខាងមុខ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីប្រែក្លាយខេត្តស្វាយរៀង និងតំបន់ជិតខាងទៅជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម ក្នុងអំឡុងពេលសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ៣០,៦ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើតឱ្យក្លាយជាតំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល២០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតសម្រាប់ខេត្តចំនួន៥ ថ្ងៃទី២៦ មីនា ឆ្នាំ២០២៦។

សម្តេចធិបតីបានបន្តថា ខេត្តភាគីខាងកើត ពិសេសខេត្តស្វាយរៀង គឺជាខេត្តប្រកបដោយសក្កានុពលសេដ្ឋកិច្ចដ៏ធំ បូកបន្ថែមលើវិស័យកសិកម្ម ហេតុនេះរដ្ឋាភិបាលបានជំរុញឱ្យមានការវិនិយោគលើវិស័យកសិ- ឧស្សាហកម្ម និងឧស្សាហកម្ម ដើម្បីនឹងក្លាយជាតំបន់សម្រាប់ការវិនិយោគលើរោងចក្រសហគ្រាសកាន់តែមានសក្តានុពលខ្លាំង។

សម្តេចធិបតីក៏បានជំរុញឱ្យអាជ្ញាធរខេត្តស្វាយរៀង រក្សាឱ្យបានសន្តិសុខសណ្តាប់ធ្នាប់ ព្រោះសន្តិសុខ សណ្តាប់ធ្នាប់នេះពិតជាសំខាន់ដែលពាក់ព័ន្ធទៅដល់រូបភាព កេរ្តិ៍ឈ្មោះរបស់ខេត្ត។ សម្តេចថា បញ្ហាសន្តិសុខ សុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺជាបរិយាកាសបរិស្ថានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនវិនិយោគ បង្កើតឱ្យមានក្តីសង្ឃឹម ដែលថា ២០ឆ្នាំទៀត រោងចក្រមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ និងកើតមានជុំវិញខេត្តបន្ថែមទៀត។

ជាមួយនឹងការដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះដែរ រាជរដ្ឋាភិបាលក៏ក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ ក្រោមទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិកផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជាង១៣លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម តម្លៃសាង […]

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]

សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា សម្រេចជិត៩០% គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អ […]

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង តម្លៃជិត ៣២លានដុល្លារ សម្ពោធដាក់ឱ្យដំណើរការហើយ

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីមួយ ក្នុងក្រុងបាត់ដំបង តម […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

ត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតតាមមូលដ្ឋាននៅកម្ពុជា សម្រេចជិត ៩០%

គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អ […]