គម្រោងអាងទឹកដងកាំបិតក្នុងភូមិសាស្ដ្រ​ខេត្តកំពង់ធំ សាងសង់សម្រេចបានប្រមាណ ៩០%

វឌ្ឍនភាពការងារសាងសង់គម្រោងអាងទឹកដងកាំបិត ក្នុងភូមិសាស្ដ្រ​ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៩០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងអាងទឹកដងកាំបិត កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

តាមសេចក្តីរាយការណ៍ក្នុងពេលចុះពិនិត្យ គិតមកទល់ពេលនេះ លទ្ធផលការងារសាងសង់សរុបសម្រេចបានប្រមាណ ៩០% ហើយ ដោយក្នុងនោះរួមមាន៖ ទំនប់ដីផ្នែកខាងឆ្វេងសម្រេចបាន ៩៥% និងផ្នែកខាងស្តាំសម្រេចបាន ៦៨%, សំណង់បង្ហៀរទឹក (Spillway) សម្រេចបាន ៦៩,១៥%, ចំណែកឯការងារសាងសង់ទំនប់បេតុង និងទីតាំងដំឡើងទួរប៊ិនផលិតថាមពលអគ្គិសនី គឺសម្រេចបានលទ្ធផល ១០០% រួចរាល់ជាស្ថាពរ។ បច្ចុប្បន្ន ក្រុមការងារកំពុងត្រៀមលក្ខណៈរៀបចំសាងសង់ជញ្ជាំងការពាររលកនៅផ្នែកខ្នងទំនប់បន្ថែមទៀត។

ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ព្រមទាំងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ឱ្យស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។ ទន្ទឹមនឹងនោះ ឯកឧត្តមបានជំរុញឱ្យបង្កើនល្បឿនការងារ ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការសាងសង់រួចគម្រោងនេះ អាចមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលនៅផ្នែកខាងក្រោមបានប្រមាណជាង ១៣ម៉ឺនហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ ៥,៤តោន ក្នុងមួយហិកតា ហើយមានកសិករទទួលផលប្រមាណជាង ២ម៉ឺនគ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]