កូរ៉េសន្យាជួយជំរុញគម្រោងវិនិយោគធំៗឱ្យមកបោះទុននៅកម្ពុជាបន្ថែមទៀត

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Kim Chang Yong បានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។ ឯកឧត្តម ក៏ឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតកូរ៉េ បានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន។ លោកក៏បានស្នើនិងអញ្ជើញឯកឧត្តម ស៊ុន ចាន់ថុល ឱ្យដឹកនាំគណៈប្រតិភូ ដើម្បីធ្វើដំណើរទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគនៅឯប្រទេសកូរ៉េនា ខែមិថុនា ខាងមុខ។

ពាក់ព័ន្ធការវិនិយោគនេះដែរ ថ្លែងក្នុងជំនួបជាមួយ CDC កាលពីសប្តាហ៍មុន លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក៏បានប្តេជ្ញាចូលរួមលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀតផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង

ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំ […]

កម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ

ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូត […]

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦

កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]