Bentley បង្ហាញបច្ចេកវិទ្យាថ្មី ដែលអាចសិក្សាប្រវត្តិសាស្ដ្រអាមេរិកបែបរស់រវើក

ស្របពេលដែលប្រទេសអាមេរិកធ្វើខួបលើកទី ២៥០ ក្រុមហ៊ុន Bentley បានដាក់ចេញនូវកម្មវិធីថ្មីមួយដែលអាចឱ្យមនុសស្សទូទៅអាចសិក្សាពីទីតាំងប្រវិត្តសាស្ដ្រនានារបស់អាមេរិកបានយ៉ាងរស់រវើក ដូចទៅទីតាំងពិតៗ តែធ្វើឡើងក្នុងប្រព័ន្ធកុំព្យូទ័របាន។ ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាភូមិសាស្ត្រតាមរយៈប្រភពបើកចំហ (Open-source) របស់ Cesium ដោយអ្នកប្រើប្រាស់ចូលទៅសិក្សាភូមិសាស្ដ្រ និងរូបរាងរបស់ទីតាំងប្រវត្តិសាស្ដ្រសំខាន់ៗចំនួន...

អាន​បន្ថែម

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការបច្ចេកវិទ្យាសំខាន់ ២ ដែលនឹងជួយដល់ការគ្រប់គ្រងគម្រោងសំណង់ឱ្យកាន់តែប្រសើរ ខណៈក៏ជួយឱក្រុមហ៊ុនសំណង់អាចព្យាករណ៍ការខូចខាតទុកជាមុន កាត់បន្ថយពេលវេលាផ្អាកប្រតិបត្តិការ និងចំណេញថវិកាបានយ៉ាងច្រើន។ និន្នាករបច្ចេកវិទ្យាថ្មីទាំង ២ នោះគឺ បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា Digital Twin ដែលកក្រុមហ៊ុនកំពុងដាក់ឱ្យធ្វើការរួមគ្នាដើម្បីគ្រប់គ្រងគម្រោងតាំងពីដើ...

អាន​បន្ថែម

Bentley ជំរុញការប្រើ AI ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈបន្ដធ្វើទំនើបកម្ម Digital Twin

Bentley Systems កំពុងពង្រីកតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជួយសម្រួលដល់វិស្វករក្នុងបង្កើនប្រសិទ្ធភាពនៃការរចនា ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការសម្រេចចិត្តឱ្យកាន់តែប្រសើរជាងមុន ពោលគឺមិនមែនយកមកជំនួសការងារវិស្វករទេ ដោយសារតែជាចុងក្រោយការងារគ្រប់យ៉ាងត្រូវឆ្លងកាត់ការសម្រេចចិត្តរបស់មនុស្ស។ ដំណោះស្រាយដែលប្រើប្រាស់ AI របស់ក្រុមហ៊ុន ជួយគាំទ្រអ្នកជំន...

អាន​បន្ថែម

Bentley ពង្រីកប្រតិបត្តិការនៅទីក្រុងតូក្យូ ជាមួយនឹងបច្ចេកវិទ្យាកាន់តែថ្មី

ក្រុមហ៊ុន Bentley Systems កំពុងពង្រីកវត្តមានរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន តាមរយៈការបើកការិយាល័យកណ្តាលប្រចាំតំបន់នៅទីក្រុងតូក្យូ ដោយមានផែនការពង្រីកចំនួនបុគ្គលិកក្នុងស្រុកលើសពីពីរដងក្នុងរយៈពេលបីឆ្នាំខាងមុខ។ ការពង្រីកយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើម i-Construction របស់រដ្ឋាភិបាលជប៉ុន ដែលតម្រូវឱ្យមានការផ្លាស់ប្តូរទូទាំងប្រទេសពីការគូរប្លង់ 2D បែបធម្មតា ទៅជាការផ្...

អាន​បន្ថែម

Bentley ថា AI និង Digital Twins ដើរតួយ៉ាងសំខាន់បំផុតដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Bentley Systems បានរកឃើញថា ស្ថាប័នគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញពិភពកំពុងងាកមកប្រើប្រាស់បច្ចេកវិទ្យា Digital Twins និង បញ្ញាសិប្បនិម្មិត (AI) កាន់តែច្រើន ដើម្បីពង្រឹងសមត្ថភាពទប់ទល់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ការសិក្សានេះក៏បានបង្ហាញផងដែរថា ទោះបីជាជាង ៨០% នៃស្ថាប័នទាំងនោះមានយុទ្ធសាស្ត្រពង្រឹងភាពធន់រួចហើយក៏ដោយ ក៏ស្ថាប័នជាច្រើននៅតែប្រឈមនឹងបញ្ហា...

អាន​បន្ថែម

ក្រុងល្បីមួយនៃប្រទេសបារាំងប្រើប្រាស់បច្ចេកវិទ្យា iTwin ដើម្បីកំណត់ទិសដៅអភិវឌ្ឍក្រុង

ទីក្រុង Pau ប្រទេសបារាំង ថ្មីៗនេះសម្រេចងាកមកប្រើបច្ចេកវិទ្យា Digital Twin ដើម្បីធ្វើទំនើបកម្មការរៀបចំផែនការអភិវឌ្ឍទីក្រុងឱ្យកាន់តែមានប្រសិទ្ធភាព។ តាមរយៈការប្រើកម្មវិធី រដ្ឋបាលបារាំងដាក់បង្ហាញផែនការរៀបចំទីក្រុងនាពេលអនាគតបានយ៉ាងដូចពិត និងរស់រវើក ដែលជាចំណុចសំខាន់បំផុតដើម្បីឱ្យគម្រោងមានការទទួលស្គាល់ និងយកព្រមពីប្រជាជន។ កម្មវិធីនេះជួយផ្តល់ឱ្យប្រជាពលរដ្ឋនូវបទពិសោធន៍អន្តរកម្ម ដើម្បីមើលឃើញជាមុនថា គម...

អាន​បន្ថែម

និន្នាការវិស័យសំណង់ថ្មី៖ មិនមែនត្រឹមតែសង់ឱ្យរឹងមាំ និងធន់នឹងអាកាសធាតុទេ តែត្រូវ…

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Bentley Systems និង Verdantix បានបង្ហាញថា ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឈានមុខគេនៅជុំវិញពិភពលោក កំពុងងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យា Digital Twins និង AI ក្នុងគោលបំណងមិនត្រឹមតែសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យរឹងមាំ និងធន់នឹងអាកាសធាតុនោះទេ តែគឺដើម្បីឱ្យគ្រប់ដំណាក់កាលនៃគម្រោងធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាពរយៈពេលវែង។ ការសិក្សានេះត្រូវបានបង្ហាញនៅក្នុងព្រឹ...

អាន​បន្ថែម

Bentley ធ្វើឱ្យកម្មវិធីសំណង់ឌីជីថលឱ្យកាន់តែឆ្លាតវៃ! វិភាគការបំភាយកាបូនបានមុនសង់!

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មលើកម្មវិធីសំណង់ឌីជីថលនានារបស់ខ្លួនឱ្យកាន់តែឆ្លាតវៃ ពិសេសលើមុខងារថ្មីដែលអាចវិភាគការបំភាយឧស្ម័នកាបូននៃគម្រោងទាំងមូលបាន មុនសំណង់ជាក់ស្ដែងចាប់ផ្ដើមទៅទៀត។ លើសពីការវិភាគ វាក៏ជួយផ្ដល់ជាដំណោះស្រាយដើម្បីឱ្យក្រុមហ៊ុនសំណង់អាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបានយ៉ាងល្អ ខណៈបង្កើនប្រសិទ្ធភាពគម្រោង ក៏ដូចជាអនុលោមតាមបទប្បញ្ញត្តិបរិស្ថានដែលកាន់តែតឹងរ៉ឹងផងដែរ។ កម្ម...

អាន​បន្ថែម

កម្មវិធីវិស្វកម្មបើកចំហជាអ្វី? ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចម្ដេច?

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានគូសបញ្ជាក់ថាកម្មវិធីវិស្វកម្មបើកចំហ (Open Engineering Software) និងទិន្នន័យដែលមានការតភ្ជាប់គ្នា កំពុងដើរតួរយ៉ាងសំខាន់ក្នុងការជួយឱ្យស្ថាប័នគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុបានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងចុងក្រោយនៃផតខាស Bentley Horizons កាលពីថ្មីៗនេះ Bentley បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ មិនអាស្រ័យត្រឹម...

អាន​បន្ថែម

Bentley សាកល្បងសង់អគារ Gherkin បែបនិម្មិតឡើងវិញ ដោយប្រើ AI ដោយជោគជ័យ!

លោក Stuart Milne អតីតសមាជិកនៃក្រុមរចនាអគារ Gherkin ដើម និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងផលិតផលនៅក្រុមហ៊ុន Bentley Systems បានប្រើប្រាស់ AI ដោយជោគជ័យ ដើម្បីបង្កើតអគារដ៏ល្បីល្បាញនៅទីក្រុងឡុងដ៍នេះឡើងវិញក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ គម្រោងពិសោធន៍នេះបង្ហាញពីការផ្លាស់ប្តូរយ៉ាងសំខាន់នៃរបៀបដែលកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធអាចរួមបញ្ចូលជាមួយ AI ដើម្បីសម្រួលដល់ការងាររចនាដ៏ស្មុគស្មាញ ខណៈពេលដែលនៅ...

អាន​បន្ថែម