អាជ្ញាធរខេត្តឯកភាពគ្នាលើ ៤ចំណុចធំៗ ដើម្បីកែលម្អស្ទឹងសៀមរាបជំហាន២
គម្រោងកែលម្អស្ទឹងសៀមរាប បានឈានមកដល់ដំណាក់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធថ្នាក់ខេត្ត កាលពីថ្មីៗនេះ បានឯកភាពគ្នាលើ ៤ ចំណុចធំៗ។ បើយោងតាម អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ចំណុចដែលឯកភាពទាំងនោះរួមមាន៖ ១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។ ២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប...
អានបន្ថែមក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឱ្យបានឆាប់ៗនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដើម្បីដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាក់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន។ លោក កឹម បូរី អនុរដ្ឋលេខាធិការនៃក្រសួង ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាកាលថ្ងៃទី១០ ខែកុម្ភៈ ថាក្រុមការងារជំន...
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ ទៀត តម្លៃជិត ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ នៅខេត្តកណ្តាល និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន ONION MOBILITY CO., LTD ដែលនឹងវិនិយោគ ២០ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល។ ដោយឡែក ...
អានបន្ថែមព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងចាប់សាងសង់នៅឆ្នាំ ២០២២
គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយ ដើម្បីសម្របសម្រួល និងជំរុញការអនុវត្តគម្រោងដ៏ធំមួយនេះ។ ថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីសប្តាហ៍មុន ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹង ការសិក្សាគម្រោងអាចនឹងបញ្ចប់នៅក្នុងខែកុម្ភៈ នេះ ហើយនឹងដាក់...
អានបន្ថែមកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ
ដើម្បីបង្កាបញ្ហាផ្លូវខូចខាត ដែលភាគច្រើនបណ្ដាលមកពីរថយន្តលើសទម្ងន់ ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី ចំនួន២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ នាពេលឆាប់ៗខាងមុខនេះ ហើយក៏គ្រោងសាងសង់ ២ កន្លែង បន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានតម្រូវការចាំបាច់។ ឯកឧត្ដម សេង ឈួន ប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ...
អានបន្ថែមប្លង់មេសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ត្រូវបានអនុម័តហើយ
ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ នេះបើយោងតាមសារព័ត៌មាន The Straits Times។ គម្រោងរាមទីក្រុងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា ពោលគឺនឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និង...
អានបន្ថែមក្រុមហ៊ុនចិននឹងសម្រុកសាងសង់ព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ហៅកាត់ថា AIAI នឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១ ដើម្បីឈានដល់ការសម្រេចទាំងស្រុងនៅឆ្នាំ ២០២៣ តាមផែនការ។ នេះបើយោងតាម ការចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសំណង់ របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ក្រមហ៊ុនបានរាយការថា គិតត្រឹមចុងឆ្នាំ ២០២០...
អានបន្ថែមដំណើរការស្តារអូរប្រឡាយធម្មជាតិខេត្តព្រះសីហនុ សម្រេចបានជាង ៩០% ហើយ
គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិប្រវែង២៧គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ សម្រេចបាន ៩៣,៤២% ហើយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនេះ កំពុងអនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រួមជាមួយនឹងក្រុមហ៊ុន BUCG ដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។ បើយោងតាមភាគីទាំង ការងារធំៗ ដែលកំពុងអនុវត្...
អានបន្ថែមសរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៦ (៦ កុម្ភៈ ២០២១)
<div class="youtube"> https://www.youtube.com/watch?v=aHNzh3EwJJo&t=25s </div> មាតិកាប្រចាំសប្តាហ៍ ៦ កុម្ភៈ ២០២១៖ #1 រដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ [អានបន្ថែម] #2 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ តម្លៃជាង ៥០០ លានដុល្លារ [អានបន្ថែម] #3 ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ច...
អានបន្ថែមគម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដោះស្រាយវិវាទដីបានជាង ៤៣% ហើយ
វិវាទដីធ្លីដែលប៉ះពាល់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី តម្លៃជាង១,៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC មកទល់ពេលនេះ បានដោះស្រាយរួចរាល់ជាង ៤៤%ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្តើមដោះស្រាយ មកទល់ខែធ្នូឆ្នាំ ២០២០ ដីដែលបានដោះស្រាយរួចមានសរុបជាង ១,១ពាន់ហិកតា ឬស្មើនឹង ៤៣,៧៥ % នៃផ្ទៃដីសរុបជាង ២,៦ ពាន់ហិកតា។ លើសព...
អានបន្ថែម
