ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានអត្រាពលរដ្ឋភាពក្រីក្រ ថយចុះ ១,៦៨%

គិតត្រឹមឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការថយចុះមកត្រឹម ១,៦៨ភាគរយ ខណៈរដ្ឋកំពុងបន្តជំរុញនូវការដាក់ចេញវិធានការច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្តមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០២៣ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ក្នុងខេត្តព្រះសីហនុមានចំនួន ៤.៦០២ដុល្លារ និងមានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលនាំឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះថយចុះមកត្រឹម ១,៦៨ភាគរយ។ សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងកំពង់ផែខេត្តព្រះសីហនុ, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៨៦រូប។ ជាមួយគ្នានេះ ឯកឧត្តម យុន ហេង ក៏បានបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍រាជធានី/ខេត្ត ពិសេសខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះរហូត ១,៨៦ភាគរយ […]

អាន​បន្ថែម

កម្ពុជាកំពុងព្រាងគោលនយោបាយអភិវឌ្ឍយានយន្តអគ្គិសនី ដើម្បីជួយជំរុញសេដ្ឋកិច្ច និងសង្គម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញសេចក្តីព្រាងគោលនយោបាលជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិ​​សនី ២០២៤​-២០៣០ ដើម្បីជំរុញអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ សេចក្តីព្រាងគោលនយោបាយនេះ បានរៀបចំឡើង សំដៅចាប់យកឱកាសទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកនវានុវត្តថ្មី ស្របតាមការកសាងសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ ដោយលើកកម្ពស់ការប្រកួតប្រជែង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះដែរ គោលនយោបាលនេះ បានគិតគូពីការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រេចឱ្យបានអព្យាក្រឹត្យកាបូននាឆ្នាំ២០៥០។ ជារួម សេចក្តីព្រាងគោលនយោបាយជាតិនេះ បានដាក់ចេញនូវវិធានការមុតស្រួច ដោយផ្តោតលើទិដ្ឋភាពចំនួន ០៣ គឺការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ការផ្គត់ផ្គង់យានយន្តអគ្គិសនី និងការការពារបរិស្ថាន។ ដោយឡែក កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងធនាគារពិភពលោក ក៏បានពិភាក្សាផងដែរអំពីការបំពាក់សម្ភារឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដើម្បីជំរុញការប្រើប្រាស់យានយន្តប្រភេទនេះឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធរថយន្តក្រុង (Bus) នៅខេត្តសៀមរាប។ (អានបន្ថែម)

អាន​បន្ថែម

ត្រីមាសទី១​ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៨លានដុល្លារ កើន ៧%​

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៨.០៦៤.៦៥៧ដុល្លារ ដែលកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈមិនទាន់ធ្វើសវនកម្មនៅឡើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ចំណូលនេះ បានបែងចែកជាចំណូលពីប្រតិបត្តិការផែ មានចំនួន ៦.៥១៧.១៨៥ដុល្លារ កើន ១២% ចំណូលពីអាជ្ញាធរផែ មានចំនួន ១.៣០៩.៦៩៣ដុល្លារ កើន ១៤% និងចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៣៧.៧៧៩ដុល្លារ ធ្លាក់ចុះ ៦៩%។ ដោយឡែកសម្រាប់ខែមីនាវិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ២.៨៤៩.៦០៨ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ដកើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ កំពង់ផែស្វយ័តភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ (អានបន្ថែម)  

អាន​បន្ថែម

ហាងនំបុ័ងដ៏ល្បីរបស់កូរ៉េ សម្រេចវិលមកកម្ពុជាវិញ ក្រោយឃើញសេដ្ឋកិច្ចកម្ពុជាមានសន្ទុះគួរឱ្យកត់សម្គាល់

បន្ទាប់ពីបិទទ្វារមួយរយៈ ហាងនំបុ័ងយីហោល្បីឈ្មោះរបស់កូរ៉េខាងត្បូង Tous Les Jours បានសម្រចចិត្តបើកដំណើរការឡើងវិញនៅរាជធានីភ្នំពេញ ដោយសារកត្តាសក្តានុពលទីផ្សារមានប្រជាពលរដ្ឋវ័យក្មេងច្រើន និងកំណើនសេដ្ឋកិច្ចហក់ខ្ពស់គួរឱ្យកត់សម្គាល់ក្នុងតំបន់។​ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Maeil Business News Korea ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ក្រុមហ៊ុន CJ Foodville និងក្រុមហ៊ុនភោជនីយដ្ឋានពិភពលោក EFG បានចុះកិច្ចព្រមព្រៀងទិញសិទ្ធិផ្តាច់មុខ​ (franchise) ដើម្បីបើកដំណើរការហាងនំបុ័ង Tous Les Jours ចំនួន៥ទីតាំងឡើងវិញនៅកម្ពុជា។​ បើតាមប្រភពដដែល ក្រុមហ៊ុននឹងបើកហាងទី១ និងទីពីរ នៅរាជធានីភ្នំពេញ ដោយហាងទី១ ស្ថិតនៅផ្លូវកម្ពុជាក្រោម និងហាងទីពីរ ស្ថិតនៅម្តុំទួលទំពួង។ ដោយមើលឃើញពីសក្ដានុពលរបស់ប្រទេសកម្ពុជាដែលមានអត្រាកំណើនប្រចាំឆ្នាំ ៧ភាគរយ ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ពិសេសគឺជាប្រទេសដែលមានសក្តានុពលខ្ពស់ដែលមានប្រជាជន ពេញវ័យច្រើន ដូច្នេះការវិលត្រឡប់របស់ Tous Les Jours ម្តងនេះ ក្រុមហ៊ុនគ្រោងនឹងដំណើរការហាងជាមួយនឹងយុទ្ធសាស្រ្តថ្មីតាមរយៈការសហការជាដៃគូជាមួយ EFG ដើម្បីក្លាយជាម៉ាកយីហោនំប៉័ងលំដាប់ថ្នាក់លេខ១ នៅកម្ពុជា។ បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់របស់ CJ Foodville បាននិយាយថា “ការវិលត្រឡប់មកប្រទេសកម្ពុជាវិញនេះគឺមានសារៈសំខាន់ខ្លាំងណាស់ […]

អាន​បន្ថែម

រដ្ឋផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាប

ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍ ៤ចំណុច ជួយជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឱ្យមានប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលថ្ងៃទី២៥ ខែមេសា។ នាឱកាសនោះ ឯកឧត្តម បានលើកឡើងថា ដើម្បីជំរុញយន្តការស្ថាប័ន និងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព គឺត្រូវមាន ៤ចំណុច ខាងក្រោមនេះ៖ ១. ត្រូវជំរុញរៀបចំរចនាសម្ព័ន្ធ យន្តការការងារឱ្យបានគ្រប់ជ្រុងជ្រោយស្របតាមស្មារតី អនុក្រឹត្យលេខ៥១ អនក្រ.បក ព្រមទាំងជំរុញការរៀបចំអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក (Sub-DMOs) សម្រាប់តំបន់អាទិភាពទាំង៦ ពិសេសនៅតំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ដោយត្រូវរៀបចំសមាសភាពឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤។ ២. រៀបចំធ្វើបច្ចុប្បន្នភាព និងជំរុញការអនុវត្តផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ ដោយត្រូវមានផែនការតាមតំបន់អាទិភាពដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ៣. ពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍, ការបណ្តុះបណ្តាលមូលធនមនុស្សក្នុងឧស្សាហកម្មទេសចរណ៍ និងការជំរុញចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”។ ៤. […]

អាន​បន្ថែម

ជិតផុតហើយ! ឱកាសចំណេញចុងក្រោយជាមួយប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មី អង្គញ់នាំសំណាងពីបុរី ប៉េង ហួត!

កាលពីដើមខែមេសារនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានប្រកាសពីការផ្ដល់ជូនប្រូម៉ូសិនអបអរសាទដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ដ៏អស្ចារ្យសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង ហើយការផ្តល់ជូននេះនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពោលគឺត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ គួររម្លឹកផងដែរថា ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីដ៏អស្ចារ្យរួមមាន៖ ➤ ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ ➤ បោះអង្គញ់នាំសំណាងដើម្បីទទួលបាន៖ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ សម្រាប់ទិញគ្រឿងសង្ហារិមដ៏ទាន់សម័យ ♥ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01ឆ្នាំ ♥ ប័ណ្ណទឹកប្រាក់ ១០០០ដុល្លារ ពី PH Grand Hall ♥ Apple Watch Series 9 ឬ ♥ Air Pods Pro 2 អ្វីដែលសំខាន់ គឺទិញភ្លាម ចូលរស់នៅបានភ្លាមតែម្ដង! រួសរាន់ឡើង! ដើម្បីទទួលបានប្រូម៉ូសិនដ៏ចំណេញខាងលើលោកអ្នកអាចអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖  / ។ ព័តមានបន្ថែម សូមទស្សនាវិដេអូ […]

អាន​បន្ថែម

រដ្ឋលើទឹកចិត្តម្ចាស់អចលនទ្រព្យចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពមុនដំណាច់ខែមិថុនា នឹងទទួលបានការលើកលែងពន្ធ

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ម្ចាស់អលចនទ្រព្យដែលមិនទាន់បានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព មានឪកាសទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល​រួមមាន ពន្ធបន្ថែម និងការប្រាក់ ប្រសិនបើចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យ មុនដំណាច់ខែមិថុនាខាងមុខ។​ យោងតាមព្រឹត្តិបត្រព័ត៌មានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ម្ចាស់អលចនទ្រព្យត្រូវចុះបញ្ជី ឬ ធ្វើបច្ចុប្បន្នភាពព័ត៌មានអលចនទ្រព្យនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារ។ ចំពោះអលនទ្រព្យ ដែលធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់បន្តគ្នាច្រើនលើក ត្រូវបានអនុគ្រោះពន្ធលើអចលនទ្រព្យ ដោយអនុញ្ញាតឱ្យគិតពន្ធចាប់ពីរយៈពេលដែលម្ចាស់កម្មសិទ្ធិចុងក្រោយបានទទួលសិទ្ធិកាន់កាប់អចលនទ្រព្យនោះ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវរួសរាន់ចុះបញ្ជីអលចនទ្រព្យរបស់ខ្លួន ឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២៤។​ សូមបញ្ជាក់ថា ពន្ធលើអចលនទ្រព្យ ជាប្រភេទប្រចាំឆ្នាំដែលត្រូវបានប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។​ ពន្ធនេះ ត្រូវប្រមូលលើអចលនទ្រព្យ (ដី និង/ឬសំណង់) ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាក្រុងនៃខេត្តទាំងអស់ ដែលមានតម្លៃចាប់ពី ១០០លានរៀល (សមមូលនឹង ២៥.០០០ដុល្លារ) ឡើងទៅ។

អាន​បន្ថែម

រដ្ឋ​កំណត់យកដីសម្បទានសង្គមកិច្ច ១៥០៧ហិកតា នៅខេត្តកំពត សម្រាប់ចែកជូនអតីតយុទ្ធជន

រាជរដ្ឋភិបាល បានកំណត់យកទីតាំងដីសម្បទានចំនួន ២កន្លែង ដែលមានទំហំ ១,៥០៧ហិកតា សម្រាប់ចែកជូនអតីតកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋក្រីក្រ នៅខេត្តកំពត ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងពន្លឿនលើការងារនេះ។ នេះបើយោងតាមកិច្ចប្រជុំស្ដីពី «យុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ច» ក្រោមការដឹកនាំរបស់ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើផែនការកំណត់យកដីសម្បទានសង្គមកិច្ចចំនួន២ ទីតាំង ដែលមានទំហំសរុប ១,៥០៧ហិកតា  សម្រាប់ចែកជូនដល់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ នៅខេត្តកំពត ដោយក្នុងនោះរួមមាន៖ ទីតាំងទី១ មានទំហំ ១.២៨៨ហិកតា នៃផ្ទៃដីសរុប ១.៥៨៦ហិកតា ដែលស្ថិតនៅតំបន់៣១៧ ក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ត្រូវបានរាជរដ្ឋាភិបាល ចេញអនុក្រឹត្យធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋសម្រាប់គោលដៅសម្បទានសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ។ និងទីតាំងទី២ មានទំហំ ២១៩ហិកតា ស្ថិតនៅតំបន់ដំរី ក្នុងឃុំត្រពាំងខ្លាំង ស្រុកឈូក និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ត្រូវបានរក្សារទុកសម្រាប់ធ្វើជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានដីចំនួន […]

អាន​បន្ថែម

ការកើនឡើងនៃអចលនទ្រព្យនៅកម្ពុជា៖ ការព្យាករណ៍ឆ្នាំ២០២៤ បង្ហាញពីកំណើនដែលរំពឹងទុក”

ការព្យាករវិស័យអចលនទ្រព្យកម្ពុជាគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤ នេះ បង្ហាញភាពប្រទាញប្រទង់មិនមានការថយចុះខ្លាំង តែក៏មិនមានកំណើនថ្មីគួរឱ្យកត់សម្គាល់នោះដែរ ដែលក្នុងនោះក្រុមហ៊ុន CBRE បានរកឃើញថា វិស័យអគារការិយាល័យសម្រេចបានអត្រាកាន់កាប់ចំនួន ៦២,២%% ហើយទីផ្សារហាងលក់រាយ មានអត្រាកាន់កាប់ប្រមាណ ៦៣,៤%។ ស្ថិតិទាំងនេះ ថ្វីត្បិតតែបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលកំពុងកើនឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យជាបណ្តើរៗក៏ពិតមែន ប៉ុន្តែក៏ពុំទាន់បង្ហាញសញ្ញាវិជ្ជមានបន្ថែមថ្មីឡើយ ខណៈមានការព្យាករសេដ្ឋកិច្ចថានឹងមានកំណើនប្រមាណត្រឹម ៥,៨% ប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ Market Insights Q1 2024 ធ្វើបច្ចុប្បន្នភាព​ដោយ CBRE Research ចុះផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា វិស័យអគារការិយាល័យ ពុំមានការបញ្ចេញគម្រោងថ្មីនោះទេ ប៉ុន្តែគម្រោងអគារការិយាល័យដែលមានស្រាប់ នៅតែបន្តអនុវត្តបញ្ចប់គម្រោងតាមធម្មតា។  ការព្យាករទំហំអគារការិយាល័យដែលនឹងត្រូវបន្ថែមទៅក្នុងទីផ្សារ​ (ក្រោយចប់គម្រោង) សម្រាប់ឆ្នាំ ២០២៤ មានប្រមាណ ១៧១ម៉ឺន ម៉ែត្រការ៉េ និងសម្រាប់ឆ្នាំ ២០២៥ គឺប្រមាណ ២៦៨ម៉ឺន ម៉ែត្រការ៉េ។ ការព្យាករទំហំអគារការិយាល័យសរុបសម្រាប់ឆ្នាំ​​ ២០២៤ (ទាំងមានស្រាប់និងបន្ថែម) មានប្រមាណជិត ១២០០ម៉ឺន ម៉ែត្រការ៉េ […]

អាន​បន្ថែម

កម្ពុជាជំរុញបណ្តុះកូនឈើឱ្យបាន ១លានដើមក្នុង១ឆ្នាំ និងបន្តឹងច្បាប់លើបទល្មើសព្រៃឈើឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រីក…

ក្រសួងបរិស្ថានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការកាប់ទន្ទ្រានព្រៃឈើ ខណៈកម្ពុជាកំពុងជំរុញការបណ្តុះកូនឈើឱ្យបានយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការវិនិយោគលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្ដារតំបន់ទេសភាពកសិអេកូឡូស៊ី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបរិស្ថាន បានដាក់យុទ្ធនាការបណ្ដុះកូនឈើ១លានដើមយ៉ាងតិចក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ នៅទូទាំង២៥រាជធានី/ខេត្ត កាលពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ក៏មានការរៀបចំថ្នាលបណ្ដុះកូនឈើជាលក្ខណៈតំបន់នៅចំនួន៥ទីតាំង ដែលរួមមាន ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរីផងដែរ។ នាឱកាសនោះដែរ ឯកឧត្តមក៏បានលើកឡើងពីការលួចទន្រ្ទានដីរដ្ឋ ដែលនេះជាទង្វើរមិនអាចលាក់បាំងបានទេ ត្រូវបញ្ឈប់​ជាបន្ទាន់នូវរាល់សកម្មភាពកាប់រានទន្រ្ទានព្រៃឈើ និងដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ខណៈរដ្ឋនឹងចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុតសម្រាប់អ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិទាំងនោះ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគី សហការគ្នាយ៉ាងសកម្មក្នុងការធ្វើឱ្យសម្រេចបាននូវបេសកកម្មដ៏ចម្បងក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេស ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ ខណៈកន្លងមកក្រសួងក៏ធ្លាប់បង្ហាញពីផែនការបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិនៅតាមបណ្តាលខេត្តចំនួន៤ទៀតផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រសួង នឹងបើកយុទ្ធនាការពិព័រណ៍កូនឈើ និងផ្តល់ជូនកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃជូនពលរដ្ឋ នៅមុខទីស្តីការក្រសួងបរិស្ថាន […]

អាន​បន្ថែម