ទំនប់អាងស្តុកទឹកដ៏ធំបំផុតនៅកម្ពុជាក្នុងខេត្តពោធិ៍សាត់ សង់បាន ៤០% ជាប្រព័ន្ធធារាសាស្រ្តស្រោចស្រព ២៦២ ៥០០ ហិកតា

កម្ពុជាកំពុងជំរុញសាងសង់អាងស្តុកទឹកដ៏ធំបំផុតមួយស្ថិតក្នុងខេត្តពោធិ៍សាត់ គឺគម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ សាងសង់ឡើងដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម និងជួយទប់ស្កាត់ទឹកជំនន់នូវរដូវវស្សា។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ ការសាងសង់អាងស្តុកទឹកនេះ បានសម្រេចលទ្ធផលប្រមាណ ៤០% ហើយ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់កាលពីខែមករា ឆ្នាំ២០២៥ ដោយមានទីតាំងស្ថិតនៅលើស្ទឹងប...

អាន​បន្ថែម

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង មានបំណងចង់បង្កើតឧទ្យានទេសចរណ៍ដ៏ធំមួយពុំធ្លាប់មាននៅប្រទេសកម្ពុជា និងតែមួយគត់ដែលផ្សារភ្ជាប់បេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាបរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក PHILIPPE VIDAL ប្រធានក្រុមហ៊ុន ARGUENDO Film (បារាំង) កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងជំនួប...

អាន​បន្ថែម

មូលនិធិ $៥០ លានដុល្លាររបស់ ADB នឹងជួយកម្ពុជាបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយ ក្នុងទំហំទឹកប្រាក់ $៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថលឱ្យកាន់តែមាននិរន្តភាព។ យោងតាមសេចក្តីប្រកាសរបស់ ADB កាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយា...

អាន​បន្ថែម

តើបច្ចេកវិទ្យា AI និង Digital Twins ជួយដោះស្រាយបញ្ហាសំណង់ស្ពានចាស់បានដូចម្ដេច?

បន្ទាប់ពីមានករណីបាក់ស្ពាន Fern Hollow នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ 2022 រដ្ឋាភិបាលអាមេរិកបានងាកមកពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធចាស់ៗរបស់ខ្លួន ហើយរកឃើញថាស្ពានចាស់ៗជាច្រើនកំពុងស្ថិតក្រោយហានិភ័យ។ បញ្ហានេះ​បង្កឡើង​ដោយ​កង្វះ​ថវិកា និង​កង្វះ​វិស្វករ​ដើម្បីត្រួតពិនិត្យ​ដោយផ្ទាល់។ យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបានប្រើកម្មវិធីសំណង់ឌីជីថលដើម្បីដោះស្រាយបញ្ហានេះ។ ខាងក្រោមគឺជាឧទាហរណ៍ ២ សំខាន់ៗ ដែលបង្ហាញថាកម្មវិធីគ្...

អាន​បន្ថែម

គន្លឹះ ៣ ដែលធ្វើឱ្យការគ្រប់គ្រងគម្រោងសំណង់កាន់តែមានប្រសិទ្ធភាព

ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនានាទូទាំងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ ដូចជាតម្រូវការកើនឡើង ហេដ្ឋារចនាសម្ព័ន្ធចាស់ និងកង្វះកម្លាំងពលកម្ម។ វេទិកាមួយដែលរៀបចំឡើងថ្មីៗនេះដោយក្រុមហ៊ុន Bentley Systems នៅក្នុងសន្និសីទ Year in Infrastructure របស់ខ្លួន ក្រោមប្រធានបទ "Wired for the Future: AI, Automation, and the Next-Gen Grid" បានគូសបញ្ជាក់ពីរបៀបដែលអ្នកដឹកនាំឧស្សាហកម្មកំពុងដោះស្រាយបញ្ហ...

អាន​បន្ថែម

សមិទ្ធិផលថ្មីក្នុងខេត្តត្បូងឃ្មុំ៖ ផ្លូវ១ខ្សែ បើកដំណើរការសាងសង់ ខណៈផ្លូវ ៩ខ្សែ បានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់

ផ្លូវជនបទ ប្រវែង ៦, ៣០គីឡូម៉ែត្រ(គ.ម) បានចាប់ផ្តើមដំណើរការសាងសង ខណៈ ផ្លូវជនបទចំនួន ៩ខ្សែ ស្មើនឹង ៧០,៤គ.ម នៅក្នុងខេត្តត្បូងឃ្មុំ ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាល់គ្នាផងដែរ។ ពិធីបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលថ្ងៃទី២៤ ខែវិច្ឆិកា...

អាន​បន្ថែម

ការអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្រ្តស្រុករុក្ខគីរី ខេត្តបាត់ដំបង សម្រេចបាន ១០០% អាចផ្ទុកទឹក ១៦៣លានម៉ែត្រគូប

វឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ គិតមកដល់ពេលនេះសម្រេចលទ្ធផលការងារបាន ១០០%ហើយ។ នេះបើយោងតាមឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងផ្ទាល់ កាលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលជាគម្រោងក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ វឌ្ឍនភាពគិត...

អាន​បន្ថែម

ស្វែងយល់ពីវិធីសាស្ដ្រគ្រប់គ្រងកំពង់ផែបែបគំរូភ្លោះ 3D ដោយប្រើកម្មវិធី CesiumJS

ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលនៅប្រទេសអង់គ្លេស ថ្មីៗនេះ បានបង្ហើបពីវិធីសាស្ដ្រដែលខ្លួនបានប្រើដើម្បីគ្រប់គ្រងកំពង់ផែខ្នាតយក្សមួយ បានដោយមានប្រសិទ្ធភាព តាមរយៈការច្របាច់បញ្ចូលគ្នានៃទិន្នន័យភូមិសាស្ដ្រលំហំ 3D Geospatial និងគំរូភ្លោះ Digital Twin។ ក្រុមប្រឹក្សាក្រុងប្រ៊ីសស្តុលបានសហការជាមួយក្រុមហ៊ុន Mott MacDonald ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងដូចពិតនៅលើប្រព័ន្ធកុំព្យូ័រដែលហៅថា «គំរូភ្លោះឌីជីថល» ដើម្បីគ...

អាន​បន្ថែម

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ដែលគ្រោងវិនិយោគនៅខេត្តចំនួន៥ ចាយទុនវិនិយោគប្រមាណ១១១លានដុល្លារអាមេរិក។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងភាគីពាក់ព័ន្ធ។ គម្រោងវិនិយោគទាំង ១០គម្រោងនេះ   មានទុនវិនិយោគសរុប...

អាន​បន្ថែម

ប្ដូរពីក្រដាសទៅជាឌីជីថល៖ តើការសង់ប្រព័ន្ធរថភ្លើង 447km នៅអង់គ្លេសប្រើបច្ចេកវិទ្យាអ្វីខ្លះ?

គម្រោងសាងសង់ប្រព័ន្ធអគ្គិសនីចម្ងាយ 447 គីឡូម៉ែត្រ ដើម្បីដំណើរការផ្លូវដែក Midland Main Line របស់ចក្រភពអង់គ្លេស គឺជាឧទាហរណ៍ដ៏សំខាន់មួយដែលបង្ហាញថា ការប្រើប្រព័ន្ធគ្រប់សំណង់បែបឌីជីថលគឺជាគន្លឹះក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឱ្យមានប្រសិទ្ធភាព និងធន់នាពេលបច្ចុប្បន្ន និងអនាគត។ ក្រុមហ៊ុន SPL Powerlines UK ដែលជាអ្នករចនា និងដំឡើងប្រព័ន្ធអគ្គិសនីសម្រាប់រថភ្លើង ឈានមុខគេលើពិភលោកមួយ បានប្រើប្រាស់លំហូរការងារឌ...

អាន​បន្ថែម

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ជាង ៥,៦៦លាននាក់ កើនឡើង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល - SSCA កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ដែលកំពុងដំណើរការគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអា...

អាន​បន្ថែម

អាល្លឺម៉ង់ផ្ដល់កម្ចី៥៥លានដុល្លារជួយកម្ពុជា ដំណើរការគម្រោងផ្គត់ផ្គង់ថាមពលអគ្គិសនីតាមជនបទ

អាល្លឺម៉ង់ បានផ្តល់ឥណទានសម្បទានចំនួនពីរ ដែលមានទឹកប្រាក់សរុបចំនួន៤៧,៥លានអឺរ៉ូ ស្មើនឹងប្រមាណ៥៥លានដុល្លារអាម៉េរិក សម្រាប់ដំណើរការផ្គត់ផ្គង់ថាមពលអគ្គិសនីតាមតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា។ ឥណទានសម្បទាន​នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ថាវ វៀន (Thao NGUYEN) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្...

អាន​បន្ថែម